មើលទិដ្ឋភាពតារាប្រុសស្រី ចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់ ឈិន ម៉ានិច្ច

0

វង្ស សុម៉ាលីន

តារាចម្រៀងស្រី ឈិន ម៉ានិច្ច ទើបតែបានធ្វើពិធីឡើងគេហដ្ឋានថ្មីកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ថ្មីៗនេះ។ ក្នុងនោះក៏ឃើញមាន វត្តមានតារាចាសក្មេងប្រុសស្រីអញ្ជើញចូលរួម យ៉ាងច្រើនកុះករផងដែរ។

កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា កន្លងទៅនេះ តារាចម្រៀងសំនៀងស្រទន់ ឈិន ម៉ានិច្ច បានធ្វើពិធីចូលរោង សូត្រមន្ត និង ជប់លៀងឡើងគេហដ្ឋានថ្មីតម្លៃខ្ទង់ម៉ឺនដុល្លា នៅក្នុងបុរីវិមានភ្នំពេញ( ផ្លូវជាសុផារ៉ា )។ ក្នុងនោះយើងឃើញថាមានវត្តមានតារារៀមច្បងចាស់ក្មេងប្រុសស្រីជាច្រើនបានចូលរួមដូចជា អ្នកនាង កែវ ចាន់នមល,សុគន្ធ នីសា, កញ្ញា តូតា, តារាចម្រៀង សួស វីហ្សា និង គូដណ្ដឹង, កញ្ញា ចំរើន សុភ័ក្ក្រ, ប៉ាច គីមមួយ, នី រតនា និង តារារួមអាជីពល្បីៗជាច្រើនរូបទៀត ញ៉ំាងឱ្យកម្មវិធីកាន់តែហឹកហ៊ាក់ និង មានភាពសប្បាយរីករាយ។

ជារឿងគួរឱ្យកោតសរសើរគ្រាន់តែចូលសិល្បៈមិនបានប៉ុន្មានផង ប៉ុន្តែឈិន ម៉ានិច្ច អាចបង្កើនប្រជាប្រិយភាពយ៉ាងលឿន។ មិនតែប៉ុណ្ណោះថែមទាំងមានទំនាក់ទំនងស្និទស្នាល ជាមួយនឹងក្រុមការងារតារាសិល្បៈចាស់ក្មេងបានយ៉ាងល្អ រហូតធ្វើឱ្យពួកគេមិនអាចខកខាន មិនទៅចូលរួមមិនបាន បើទោះជាមានកម្មវិធីជាន់គ្នាក្នុងថ្ងៃតែមួយយ៉ាងណាក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here