តារាសម្ដែង លោក ជេត បូរី រៀបការកូនស្រី នឹងជនបរទេស

0

កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៩ តារាសម្ដែងតួឳពុក ដែលច្រើនបានតំណែងជាតួអង្គសំបូរទ្រព្យ លោក ជេត បូរី បានរៀបមង្គលការកូនស្រីទោលរបស់ខ្លួនយ៉ាងអធឹកអធម នៅក្នុងបុរីជាគេហដ្ឋានផ្ទាល់ខ្លួន នៅជិតអតីតថ្លឹងជញ្ជីងទី២ ផ្លូវ២០០៤។ នៅក្នុងពិធីមង្គលការលើកកូនស្រីអោយជនជាតិអាមេរិកនោះ ក៏មានវត្តមានតារាសិល្បៈ ដែលជាតួឳពុកតួម្ដាយ និងតួក្មេងៗមួយចំនួនចូលរួមផងដែរ។

លោក ជេត បុរី បញ្ជាក់ថា លោកមានកូនតែមួយប៉ុណ្ណោះ ដោយលោកបានដើរតួជាឳពុកផងជាម្ដាយផង តាំងពីកូនស្រីនៅវ័យកុមារភាព។ លោកថាកូនស្រីរបស់ខ្លួនមានវ័យ២៦ឆ្នាំ ហើយជានិស្សិតផ្នែកពេទ្យ។ លោកថាកូនប្រសាររបស់លោកគឺជាជនជាតិអាមេរិក ដែលមកបម្រើការជាគ្រូនៅសាលាអន្តរជាតិមួយយូរឆ្នាំមកហើយ ទើបអ្នកទងពីរក្រោយពេលរៀបការគឺមិនមានគម្រោងទៅនៅអាមេរិកនោះឡើយ។ យ៉ាងណាមិញ បើទោះជាលោកគឺជាអ្នកជំនួញផ្នែកអចលនទ្រព្យផង និងជាអ្នកចូលគ្រឿងសំណង់ផង ដែលមានមុខរបរពេញដៃផងក៏ដោយ ក៏កូនស្រីទោលរបស់ខ្លួន នឹងរស់នៅបែក ហើយមិនលូកលាន់ជាមួយមុខជំនួញរបស់លោក ដោយសារតែនាងមិនមានចំណូលចិត្ត។

ម្យ៉ាងមកពីលោកមានបុគ្គលិកអាចជំនួសដៃជើងបាន ផង ទើបលោកចាត់ចែងដោយមិនរំខានកូនស្រីបាន។ ក្នុងនោះលោកក៏ប្រកាសជំហរមិនចោលការសម្ដែងផងដែរ ក្នុងពេលទីផ្សាររបស់លោកកំពុងឈានឡើងនាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here