មួយឈុត អូនពេជ្រ ស្អាតណាស់ តែគ្មានសំណាងលើកពាន

0

ក្នុងចំណោមឈុតដែលបានកែច្នៃទាំងអស់ គេចាប់អារម្មណ៍ថាមួយឈុតរបស់តារាសម្ដែង កញ្ញា អូនពេជ្រ លេចធ្លោមិនធម្មតានោះទេ ដោយសារតែឈុតរបស់នាងគឺមានឈ្មោះ នាគសប្រចាំនៅខេត្តកំពត ដែលតំណាងអោយខេត្តភាគនារតីនោះ។ យ៉ាងណាមិញ នាងនៅតែមិនមាន វាសនាក្នុងការគ្រងពាននៅក្នុងកម្មវិធីប្រកួតឈុតបុរាណប្រចាំ«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា នោះឡើយ។

យោងតាមគណកម្មវាយតម្លៃផ្ដល់ពិន្ទុ អ្នកគ្រូ គង់ ណារី និងលោក សុះ ម៉ាច បានអះអាងថា មួយឈុតពណ៌សរបស់តារាសម្ដែងកញ្ញា អូនពេជ្រ ពិតជាស្រស់ស្អាត និងប្លែកភ្នែក ហើយអ្នកគ្រូរឹតតែមានការចាប់អារម្មណ៍ខ្លាំងឡើងនៅពេលមួយឈុតរបស់នាង ត្រូវបានកំណត់ឈ្មោះថា«ឈុតនាគសខេត្តកំពត»។ អ្នកគ្រូ គង់ ណារី ថាមួយឈុតរបស់នាង ពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ ដោយគ្រាន់តែអង្កាំ និងការប៉ាក់ឌិនផ្សេងៗ គឺមិនងាយនឹងធ្វើបាននោះទេ។ យ៉ាងណាមិញ អ្នកគ្រូថាមិនអាចអោយឈុតនោះជាប់ពានណាមួយបានទេ ដោយសារតែទម្រង់លើសក់របស់ឈុតនេះ ត្រូវបានកែច្នៃតាមរបៀបសម័យទុំទាវ ដែលបាត់រចនាបទដើម និងមើលទៅមិនទម្រង់ខ្មែរ ដែលហាក់ដូចជាឈុតក្លាយរបស់ជនជាតិចចាម និងជនជាតិឥណ្ឌាទៅវិញ ។

អ្វីដែលគួរអោយស្ដាយគឺឈុតនេះ មិនត្រូវបានមើលយល់ថាជាឈុតតំណាងអោយនាគសតែម្ដងបើមិនមានការប្រាប់អោយដឹងពីឈ្មោះ ដោយសារតែខ្វះរចនាបទ ដែលធ្វើអោយអ្នកគ្រូ យល់ថាជាគឺជារឿងសោកស្ដាយដែលមិនបានកាន់ពាន។ អ្នកគ្រូមានប្រសាសន៍ថា«បើតាមតែក្បូរក្បាច់ ឈុតហ្នឹងគួរតែបានលើកពាន តែបណ្ដាលមកពីមើលអត់យល់ថាឈុតនាគ ឬជាឈុតចាម ពេលមិនប្រាប់អោយដឹងពីឈ្មោះ ទើបអោយកាន់ពានមិនកើត»។

កញ្ញា អូនពេជ្រ និយាយថាមួយឈុតនេះ អ្នកឌីហ្សាមានបំណងចង់ដាក់ក្បាលនាគស ដើម្បីអោយច្បាស់ថាជាស្ដេចនាគសរបស់ខេត្តកំពតដែរ ប៉ុន្តែបណ្ដាលមកពីអ្នកច្នៃចង់ក្លាយឈុតក្នុងសម័យចេនឡាផង ទើបបែរជាដាក់រំយោលអង្កាំសជាជំនួសវិញ។ កញ្ញាថាមួយឈុតរបស់នាងចំណាយធ្វើអោយច្រើនខែ ហើយបើនិយាយពីការចំណាយលុយក៏អស់ច្រើនដែរ ខណៈដែលនាងរំពឹងថានឹងបានលើកពានណាមួយព្រោះតែភាពអស្ចារ្យប៉ុន្តែក៏ត្រូវខកខាន ព្រោះតែការខ្វះចន្លោះដូចអ្វីដែលគណកម្មការលើកឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here