កំពូលតារាពីរដួង ប៉ះគ្នាក្នុង MV ថ្មីមិនប៉ុន្មានម៉ោងផង មាននាក់ view រាប់លាននាក់

0

សហការី៖ វង្ស សុម៉ាលីន

កំពូលតារាចម្រៀងប្រុសស្រី ពេជ្រ សោភា និង ខេមរៈ សិរីមន្ត បានចាប់ដៃគូរគ្នាច្រៀងបទ « ប្រពន្ធបងមិនល្អមែនទេ?»។ នេះគឺជាបទដំបូងដែលអ្នកទាំងពីរច្រៀងរួមគ្នា ក្នុងផលិតកម្មរស្មីហង្សមាស ទីបំផុត MV ថ្មីនេះបានចេញជាផ្លូវការហើយ។

ក្រោយបង្ហោះវីដេអូជាផ្លូវការភ្លែត គេសង្កេតឃើញថាសន្ទុះនៃការគាំទ្រ ហាក់ស្ទុះឡើងដូចទឹកបាក់ទំនប់ ខណៈ MV ថ្មីមួយនេះសឹងមិនទាន់គ្រប់២៤ម៉ោងស្រួលបួលផងនោះ ចំនួននៃការទស្សនា ចុច Like និង Share ចែកចាយបន្តស្ទើរតែពាសពេញក្នុងបណ្ដាញសង្គមគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញគេសង្កេតឃើញថា សាច់រឿងទាំងមូលនៅក្នុងបទចម្រៀង ហាក់បង្ហាញយ៉ាងច្បាស់អំពី រឿងពិតៗរបស់ទស្សនិកជនសព្វថ្ងៃច្រើន។

លទ្ធផលទាំងនេះបានបង្ហាញឲ្យឃើញថាបទ «ប្រពន្ធបងមិនល្អមែនទេ?» កំពុងតែអង្រួនចិត្តអ្នកទស្សនាឱ្យគាំទ្រខ្លាំងរហូត នឹកស្មានមិនដល់ ពីព្រោះថាមិនត្រឹមតែបង្កប់អត្ថន័យជ្រាលជ្រៅពិរោះរណ្ដំនោះទេ ថែមទាំងសាច់រឿង និង ការសម្ដែងក្នុង MV វិញក៏មិនធម្មតាដែរ។

អ្វីដែលពិសេសនោះគឺការចាប់ដៃគ្នា ច្រៀងចម្រៀងរួមគ្នារបស់តារាជួរមុខទាំងពីរធ្វើឱ្យបណ្ដារហ្វែនអ្នកគាំទ្រជាច្រើន មានការពេញចិត្តជាខ្លាំង និងមានខ្លះលាន់មាត់ថាសាកសមគ្នាឥតខ្ចោះ និង សម្ដែងរួមគ្នាបានល្អខ្លាំងណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here