លាង សុខអុីម និយាយពីគន្លឹះជោគជ័យមុខជំនួញ ក្រោយទទួលពានឆ្នើម២

0

ក្នុងចំណោមអ្នកទទួលពានឆ្នើមនៅក្នុងប្រទេសថៃកាលពីអំឡុងខែ១០កន្លងទៅ អ្នកនាង លាង សុខអុីម ក៏ត្រូវគេស្គាល់ថា ជាអ្នកជំនួញតំណាងអោយកម្ពុជា ដែលទទួលបានពានឆ្នើមដល់ទៅ២មួយរូបផងដែរ ដែលជោគជ័យនេះ គឺផ្ដើមចេញពីអ្នកនាងជាតារាហ្វេសប៊ុក ដែលគ្រាន់តែបង្អួតរូបសម្រស់ស្រស់សោភា និង វោហារស័ព្ទមិនចេះរីងស្ងួតលើមុខរបរLive លក់ខោអាវ និងផលិតផលសាមញ្ញប៉ុណ្ណោះ។ អ្នកនាងបានលើកឡើងពីគន្លឹះជោគជ័យទាំងនេះ ទម្រាំធ្វើអោយអ្នកនាងល្បីឈ្មោះក្នុងមុខជំនួញអនឡាញ និងឈរជើងបានរឹងមាំ។

អ្នកនាង លាង សុខអុីម បានថ្លែងបញ្ជាក់ថា ប្រមាណជាង១ឆ្នាំមុន អ្នកនាងគ្រាន់តែនិយមលេងហ្វេសប៊ុកដើម្បីបង្អួតរូបសម្រស់ និង Live លក់ខោអាវលេងៗប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកក៏មានអ្នកណែនាំអោយទិញសិទ្ធិផ្ដាច់ប្រេន NS Skin Care ពីប្រទេសថៃ ហើយក៏ប្រថុយរកស៊ីនៅក្នុងពេលនោះ។ យ៉ាងណាមិញអ្នកនាងថា ជោគជ័យដែលខ្លួនទទួលបាន មិនមែនក្នុងភាពប្រថុយប្រថានោះទេ គឺសុទ្ធតែមានគម្រោងជាក់លាក់ និងយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ ដោយមិនមែនសម្អាងតែថាផលិតផលមានគុណភាពល្អតែមួយមុខ ហើយក៏ខ្វះយុទ្ធសាស្ត្របានទេ។ អ្នកនាងកាន់តែសប្បាយចិត្ត ដែលមុខជំនួញដែលអ្នកនាងតស៊ូ ទទួលបានផ្លែផ្កា ដោយត្រូវបានប្រទេសថៃប្រគល់ពានឆ្នើមអោយ២ គឺពានអ្នកដឹកនាំឆ្នើម និងពានផលិតផលឆ្នើម កាលពីខែ១០កន្លងទៅ នៅក្នុងទីក្រុងបាងកក។

អ្នកនាងបានចែកបទពិសោធន៍ថា ចង់ជោគជ័យក្នុងជីវិត ដាច់ខាតត្រូវតែហ៊ានប្រថុយ តែមិនមែនប្រថុយក្នុងរូបភាពមិនច្បាស់លាស់នោះទេ គឺត្រូវតែមានយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធិភាព។ ក្នុងនោះ ការកសាងទំនុកចិត្តចំពោះភ្ញៀវ ដូចជាត្រូវតែលក់តែផលិតផលមានគុណភាព មិនប៉ះពាល់សុខភាព និងធានាតម្លៃ ក៏ត្រូវតែមានផងដែរ ដើម្បីជោគជ័យបានយូរអង្វែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here