គូស្នេហ៍ភូមាមួយគូ ចុះមកថតឈុតខ្មែរ ទុកតាំងថ្ងៃមង្គលការ

0

សហការី៖ លោក ឧត្តម

មានការលើកសរសើរ ខ្លាំងតែម្តង បន្ទាប់ពីនារីជនជាតិភូមាមួយរូប បានដឹកដៃអនាគតស្វាមីរបស់ខ្លួន ជិះយន្តហោះមកថតសម្អាងការខ្មែរដល់ប្រទេសកម្ពុជា ដោយអះអាងថាពេញចិត្តពេញបេះដូង នូវបណ្តាឈុតសំលៀក បំពាក់មង្គលការបែបខ្មែរ និងដើម្បីយករូបដែលខ្លួនថតតែង ទៅតាំងខាងមុខរោង នៅថ្ងៃមង្គលការ។ រូបថតជាច្រើនសន្លឹកពីប្ដីប្រពន្ធជនជាតិភូមានេះ គ្មានអ្នកណាមិនសរសើរនោះឡើយ។

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីដឹងថា មានកូនក្រមុំមីយ៉ានម៉ាម្នាក់ សុខចិត្តធ្វើដំណើរពីប្រទេសរបស់គាត់ មកកាន់ប្រទេសកម្ពុជាយើង ដើម្បីថតរូប ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត។ ម្ចាស់ហ្វេសប៊ុកផេក Gold Embellishment and Salon ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមឲ្យដឹងថា៖កូនក្រមុំមីយ៉ានម៉ា គាត់ថា គាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ចឹងហើយគាត់ចង់ថតដើម្បីដាក់បង្ហាញក្នុងថ្ងៃកម្មវិធីគាត់នៅប្រទេសគាត់ អរគុណដែលស្រលាញ់ប្រទេសកម្ពុជា….”។ ខាងក្រោមនេះ ជារូបភាពស្អាតៗដែលកូនក្រមុំរូបនេះបានថត ក្នុងឈុត សំលៀកបំពាក់ប្រពៃណីខ្មែរ យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here