សហការី៖ រុន ណាកូ
ប្រិយមិត្ត និងមហាជនជាច្រើនពិតជាបានស្គាល់ច្បាស់រួចមកហើយពីអតីតបេក្ខជន គង់ ចំរើន ដែលលោកគឺជាបេក្ខជនដ៏ឆ្នេីមមួយរូប នៅក្នងកម្មវិធីប្រលងចម្រៀងX Factor Cambodia លំដាប់ពិភពលោក រដូវកាលទី១។ លោកកាន់តែទទួលបាននូវការចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់គេឃើញលោកបង្អួតរថយន្តស៊េរីទំនើបមួយគ្រឿង ស្របគ្នាដែលទីផ្សារចម្រៀង កំពុងឈានឡើង។
លោក គង់ ចំរើន បានបង្ហោះអោយដឹងពីរថយន្តសេរីទំនើបតម្លៃខ្ទង់មឺុនដុល្លារក្ដៅៗ ដែលនេះគឺជាឈានឡើងជាងគេ ក្នុងចំណោមបេក្ខជនវគ្គចុងក្រោយ។ លោកបានបង្ហោះនៅលើគណនីយផ្ទាល់ខ្លួនភ្ជាប់ជាមួយរថយន្តស៊េរីថ្មីថា៖«សូមជួយថែរក្សារកូនចៅអោយសុខសប្បាយជារៀងរហូត»។ ប្រិយមិត្តជតជាច្រើនបានចូលរួមកោតសរសើរចំពោះសមត្ថភាពប្រែប្រួលរបស់លោក ខណៈដែលអ្នកឃើញការបង្ហោះរបស់លោកក៏ចូលរួមអបអរសាទរដល់សមាជិកថ្មីរបស់លោកមួយនេះ។
គួរបញ្ជាក់ថា ទោះបីជាលោក មិនទទួលបានជ័យលាភីក្នុងកម្មវិធីយ៉ាងណាក្តី តែបេក្ខជន គង់ ចំរើន ក៏បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្តដែលមានការផ្សាយផ្ទាល់ កក្រើកពេញប្រទេសកម្ពុជា។ បេក្ខជន X factor cambodia រូបនេះ ត្រូវគេកត់សម្គាល់ថា មានសមត្ថភាពសំលេងយ៉ាងពីរោះ រហូតធ្វើអោយទស្សនិកជនមានការទាំទ្រ និងរិះគន់កម្មវិធីនៅពេលបេក្ខជន ចាន់ សុបញ្ញា ក្លាយជាអ្នកកាន់ពាន។






