តារាចម្រៀង សួន ចន្ថា បានកាដូចៅស្រីដំបូង

0

សហការី៖ ឧត្តម

តារាចម្រៀងជើងចាស់ អ្នកស្រី សួន ចន្ថា កំពុងតែរីកមុខមាត់ ដោយសារតែអ្នកស្រីទើបតែទទួលបានកាដូចៅស្រីម្នាក់ ក្រោយរៀបចំផ្សំផ្គុំ កូនប្រុសអោយមានភរិយា។ អ្នកស្រី សម្តែងការរីករាយបន្ទាប់ពីរង់ចាំដំណឹងសម្រាលបានចៅស្រី យ៉ាងអន្ទះសារជិតមួយឆ្នាំកន្លងមក។ អ្នកស្រីថា គ្មានអ្វីរំភើបជាងបានចៅស្រីនោះទេ ដោយសារតែអ្នកស្រី ស្រលាញ់ និងចង់បានចៅស្រី តាំងពីបានកូនប្រសារភ្លាមៗ។

គួរបញ្ជាក់ថា អ្នកស្រី សួន ចន្ថា បានរៀបចំអោយកូនប្រុសចូលរោងការ កាលពី១ឆ្នាំមុន។ រហូតមកទល់ពេលនេះ កូនប្រុសតែមួយរបស់អ្នកស្រីបានជូនកាដូចៅស្រីដល់សាច់ញាតិ ទាំងសងខាង ដែលធ្វើអោយអ្នកស្រីយល់ថា គឺជាសុភមង្គលដ៏ល្អបំផុត ក្នុងជីវិតគ្រួសារ។ ក្នុងនោះ កូនប្រុសបង្កើតរបស់អ្នកនាង ដ្បិតថាជាកូនតែមួយក្នុងត្រកូល ប៉ុន្តែក៏ត្រូវបានអ្នកស្រីប្រដៅអប់រំបានល្អគួរអោយសរសើរផងដែរ។ អ្នកស្រី សួន ចន្ថា ក៏នៅប្រកាសថា នឹងបន្តបោះជំហ៊ានក្នុងវិថីសិល្បៈ ដោយនៅតែទទួលសម្តែងតាមឆាកតន្ត្រី តាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗ គ្មានគម្រោងលាឈប់នោះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here