ខណៈតារាភាគច្រើនកើបលុយក្នុងស្រុក ថ្ងៃអុំទូក បញ្ញា សិទ្ធិ ឡើងកូដនៅថៃ

0

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងលោក បញ្ញា សិទ្ធិ ត្រូវគេឃើញបង្ហាញខ្លួនក្នុងពិធីបណ្ដែតកន្ទងទ្រង់ទ្រាយធំ នៅខេត្តចន្ទថៈបុរី យ៉ាងកាលីប ខណៈដែលលោកក៍ត្រូវបានប្រជាជនថៃជូនធីប និងអោបថើបយ៉ាងស្និទ្ធិស្នាល ក្នុងនាមជាហ្វេនគាំទ្រ។ ឱកាសបង្ហាញខ្លួនរបស់លោក បានធ្វើអោយគេកត់សម្គាល់ថា កញ្ឆក់បានទីផ្សារខនសឺតនៅថៃ និង ឡាវ ខ្លងនាពេលចុងក្រោយ បើធៀបនឹងតារាដែលចេះភាសាថៃស្ទាត់ដួចគ្នា។

លោក បញ្ញា សិទ្ធិ និយាយថាលោក សប្បាយចិត្តយ៉ាងខ្លាំង ដែលខ្លួនត្រូវបានអ្នករៀបចំកម្មវិធីនៅខេត្តចន្ទថៈបុរី ប្រទេស អញ្ជើញក្នុងនាមជាតារាពីកម្ពុជា ទៅច្រៀងនៅក្នុងកម្មវិធីបណ្ដែតកន្ទងទ្រង់ទ្រាយធំនៅក្នុងឱកាសបុណ្យអុំទូកនៅកម្ពុជា ដែលធ្វើអោយលោកបានឃើញពីបរិយាកាសរៀបចំពិធីបណ្ដែតកន្ទងនៅក្នុងប្រទេសថៃ ដោយក្រៅពីមានសិល្បករថៃល្បីៗចូលរួម ពិធីនោះក៏មានថ្នាក់ដឹកនាំខេត្តថៃចូលរួមផងដែរ។ លោកកាន់តែសប្បាយចិត្ត ដែលរយៈពេលទៅបំពេញការងារនៅក្នុងខេត្តនោះ លោកបានទទួលការស្វាគមន៍ពី ចៅហ្វាយស្រុក ថេសសាបាងថាចាង ប្រចាំខេត្តចន្ចថះបុរី ដែលស្វាគមន៍លោកយ៉ាងកក់ក្ដៅ ក្នុងនាមជាតារាពីតំណាងអោយកម្ពុជា។ លោកថាខ្លួនបង្ហាញមុខលើឆាកតន្ត្រីនៅក្នុងប្រទេសថៃញឹកណាស់ ប៉ុន្តែនៅតែរំភើបនឹងវត្តមានលើឆាកក្នុងពិធីបណ្ដែតកន្ទងមុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here