ឱក សុគន្ធកញ្ញា មិនទាន់បង្ហាញមុខកូនប្រុស ក្រោយជ្រើសម៉ោងសម្រាលសុទ្ធតែលេខ១

0

សហការី៖ លោក ឧត្តម

តារាចម្រៀង កម្រិតកំពូល ឱក សុគន្ឋកញ្ញាបន្ទាប់ពីបានមើលថែទាំកូនក្នុងផ្ទៃចាប់ពីថ្ងៃដំបូង ពេលនេះលទ្ឋផល បានសម្រេចផ្លែផ្កាហើយ។ អ្នកនាងបានសម្រាលកូនដោយសុខសុវត្ថិភាព កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យប្រទេសថៃ។ អ្វីដែលពិសេសគឺកូនប្រុសអ្នកនាងកើតចំម៉ោង និង ថ្ងៃខែល្អ ដែលរឹតតែធ្វើអោយក្រុមគ្រួសារកាន់តែមានការពេញចិត្ត។
បន្ទាប់ពីបំពេញភារកិច្ចជាគណកម្មការក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូរទាំងពិភពលោក X Factor Cambodia រដូវកាលទី១ ភ្លាម អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានទៅពិនិត្យសុខភាព នៅប្រទេសថៃ ជាលទ្ធផល អ្នកនាងបានប្រាប់ថា “បន្ទាប់ពីជួបអ្នកគ្រូពេទ្យ ពេលនេះឆលីសុខភាពល្អ រង់ចាំជួបឆលីឆាប់ៗតែម្តង Mommy and daddy are waiting for you baby”។
ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនដោយជោគជ័យ និងសុវត្តិភាព នៅក្នុងមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ ធ្វើឲ្យក្រុមគ្រួសារ និងស្វាមីរបស់អ្នកនាងសប្បាយចិត្តជាខ្លាំង ហើយមិត្តៗរបស់អ្នកនាង ក៏បានជូនពរអ្នកនាងថា “ … សូមចូលរួមអបអរសាទដល់អ្នកនាង Aok Sokunkanha – ឱក សុគន្ធកញ្ញា ដោយសុវត្តិភាពនៅម៉ោង ០១:៣១នាទីរសៀល ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១៩ សូមជូនពរអោយមានសុខភាពល្អ និង ឆ្លាតវាងវៃ … “ “អបអរសាទរ ក្មួយប្រុស ឆលី អុឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអុឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះ ថ្ងៃទី១១ ខែ១១ ម៉ោង១កន្លះថ្ងៃត្រង់ Congratulations ”។“Congratulations jj Aok Sokunkanha សម្រាលឆលីហើយត្រូវហ្នឹងថ្ងៃចន្ទ ទី11-ខែ11-ឆ្នាំ2019 វេលាម៉ោង 1:31នាទី ។

LEAVE A REPLY

Please enter your comment!
Please enter your name here