គូរស្នេហ៍តារាល្បី២គូរ ប្រជែងគ្នាចូលរោងការ ចុងខែវិច្ឆិកានេះ

0

អត្ថបទ៖ វង្ស សុម៉ាលីន

រដូវធ្លាក់ខ្យល់ជិតឈានមកដល់ តារាប្រុសស្រី២គូ កំពុងតែបណ្ដាក់ថ្ងៃគ្នាចូលរោងការនៅចុងខែនេះ។ ក្នុងនោះមានគូរស្នេហ៍លោក ប៉ែន ចំរ៉ុង និង គូរស្នេហ៍តារាចម្រៀងស្រី សួស វីហ្សា។

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា តារាប្រុសស្រីទាំង២គូនេះ បានបើកបង្ហាញជាសារធារណៈអំពី ទំនាក់ទំនងស្នេហាឱ្យមហាជនបានដឹង និង ទទួលស្គាល់។ ទីបំផុតថ្ងៃដែលពួកគេទន្ទឹងរង់ចាំក៏ជិតឈានចូលមកដល់។ កាន់តែប្លែកអារម្មណ៍ជាងគេគឺកម្មវិធីរៀបការទាំងពីរគូនេះបែជាជ្រើសរើសថ្ងៃជាប់គ្នាឱ្យរដឹកតែម្ដង ។

ពិធីករសម្បូរវោហាស័ព្ទ លោក ប៉ែន ចំរ៉ុុង បានបង្ហោះនៅក្នុងបណ្តាញសង្គមថា លោក នឹងចូលរោងការ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ កម្មវិធីនោះនឹងត្រូវប្រារព្ធធ្វើឡើងនៅ វិមានពិភពថ្មី សែនសុខ ដោយមានការអញ្ជើញមិត្តភក្កិទាំងក្រុងនិងក្រៅសិល្បៈប្រមាណជា ៦០តុ។

រីឯ កញ្ញាសួស វីហ្សាឯណេះវិញ ក៏មិនចាញ់គូរស្នេហ៍លោក ប៉ែន ចំរ៉ុង នោះដែរ។ ទើបតែភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងលោក ថមមី កាលពីពេលថ្មីៗនេះមិនទាន់ស្ងាត់នៅឡើយផង អ្នកទាំងពីរ ក៏ប្រកាសដឹកដៃគ្នាចូលរោងជ័យ ដោយរើសយកពេលារៀបការនៅថ្ងៃទី ២៩ វិច្ឆិកា ចុងឆ្នាំ២០១៩ បន្តគ្នានឹង លោក ប៉ែន ចំរ៉ុង ។

គេរំពឹងថានឹងមានមិត្តភក្តិសិល្បករ សិល្បការិនីជាច្រើននាំគ្នាចូលរួមអបអរសាទរថ្ងៃមង្គលនេះ។ នេះក៏បង្ហាញឱ្យឃើញពីឆន្ទៈរបស់តារាខ្មែរ ដែលនៅតែគោរពនូវប្រពៃណីទំនៀមទម្លាប់ខ្មែរបានយ៉ាងល្អប្រសើរ បើទោះជាបរិបទនាពេលនេះ គូស្នេហ៍ច្រើនឡើង បានសម្រេចរួមរស់ជាមួយគ្នា ដោយមិនខ្វល់ពីរៀបការនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here