តារាចាស់ក្មេង បង្ហាញខ្លួនក្នុងពិធីក្រុងពាលី រឿង”សម្បថដងស្ទឹង”

0

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះប៉ុស្តិ៍លេខ៥ មានក្រុងពាលីភាពយន្តភាគថ្មីមួយ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។ តារាចាស់ក្មេងជាច្រើនត្រូវបានគេឃើញបង្ហាញខ្លួនក្នុងកម្មវិធីនេះ។

ភាពយន្តភាគថ្មីមានចំណងជើងថា « សម្បថដងស្ទឹង » មានសរុបចំនួនដល់ទៅ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវការនៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ។ នេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥  ដោយក្នុងនោះក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករថៃផងដែរ។ភាពយន្តថ្មីនេះ មានវត្តមានចូលរួមសម្ដែងពីសំណាក់តារាល្បីៗប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿងទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។ 

ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា។

 

LEAVE A REPLY

Please enter your comment!
Please enter your name here