អត្ថបទ៖ ឧត្តម
តារាសម្តែងណាត់ បូរីកំពុងរីកមុខជាពន់ពេកព្រោះស្នេហាកំពុងតែដើរទៅមុខយ៉ាងរលូនដោយសារមិនយូរមិនឆាប់លោកសំពះផ្ទឹម។គ្រាចិត្តចូលរោងការលោកបានចេញវិដេអូថតរូបការដាក់លើយូធូបដោយមើលទៅប្លែកហើយគេចាប់អារម្មណ៍ខ្លាំង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះនៅមុននេះបន្ដិចវីដេអូថត Pre-Wedding ណាត់ បូរី និងគូដណ្ដឹងនៅប្រទេសវៀតណាម កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនទាំងក្នុង និងក្រៅសិល្បៈយ៉ាងខ្លាំងដោយសារតែវីដេអូ Pre-Wedding របស់លោកមានភាពទាក់ទាញមិនខុសពីខ្សែភាពយន្តភាគឡើយ។ក្រៅពីបង្ហោះវីដេអូថត Pre-Wedding នៅវៀតណាម ណាត់ បូរី ក៏មានវីដេអូថ្មីៗបន្តទៀតដែលថតនៅឥណ្ដូនណេស៊ី ស៊ីងហ្គាពួរ និងនៅកម្ពុជាផងដែរ។
ក្រោយពីពិធីភ្ជាប់ពាក្យ រំលងមិនបានយូរប៉ុន្មានផង ណាត់ បូរី ប្រកាសថ្ងៃដឹកដៃ ចូលរោងជ័យជាមួយគូដណ្ដឹង នៅខែធ្នូ ឆាប់ៗខាងមុខនេះ ផ្ទាល់តែម្ដង។ទន្ទឹមនឹងនេះដែរ ស្របពេលដែលថ្ងៃពិសេសបំផុត កាន់តែកៀកមកដល់នោះ ណាត់ បូរី បានត្រៀមថតPre-Wedding សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ មានទាំងរូបថត ក្នុងនិងក្រៅស្រុកទៀតផង។ ជាពិសេស លោក ណាត់ បូរី និងអនាគតភរិយា មានគំនិតច្នៃប្រឌិតប្លែក ដោយជ្រើសរើសយកទីតាំងខេត្តសៀមរាប ថែមទាំងបានតែងក្នុងឈុតសម្លៀកបំពាក់ ច្នៃលំអជាមួយរចនាបទអង្គរ ជាទេពអប្សរា និងអង្គស្ដេចផែនដី នាសម័យមុនទៀតផង។












