មាស សុខ សោភា តែងកាយញិញក់ ឃើញគ្រឺតតាម្មង..!

0

អត្ថបទ៖ ឧត្តម

មាស សុខសោភាបានសម្រចចិត្តវិលមកកម្ពុជាវិញបន្ទាប់ពីសម្ងំរស់នៅប្រទេសកាណាដាប៉ុន្មានខែមក។ពេលនេះនាងស្រវេស្រវាការងារពេញដៃដោយមិនបន្ឋូរដៃឡើយ។បើនិយាយពីសម្រស់វិញមាស សុខសោភាតុបតែងកាយស្អាតហើយមុខវិញមើលទៅនៅក្មេងមិនចាស់តាមវ័យប្រហែលមកពីមិនពិបាកចិត្ត។

មិនត្រឹមតែជាតារាស្រីល្បីឈ្មោះជួរមុខលំដាប់កំពូលដែលមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបែបបំពេរប៉ុណ្ណោះទេ ប៉ុន្តែ នាងក៏ជាតារាស្រីដែលតែងតែបង្ហាញវត្តមានរបស់ខ្លួនជាមួយម៉ូដសម្លៀកបំពាក់ស្រស់ស្អាតប្លែកៗនិងស័ក្ដិសមឥតខ្ចោះ ជាមួយនឹងរាងកាយដ៏ខ្ពស់ស្រឡូនរបស់នាងរហូតដល់ទស្សិកជនលាន់មាត់សរសើរ។ ទោះបីជា មាស សុខសោភា មាន វ័យជ្រេបន្ដិចទៅហើយក្ដីតែសម្រាប់សម្រស់ និងការតុបតែងខ្លួនរបស់នាងតែងតែទទួលបានការចាប់អារម្មណ៍ពីហ្វ៊េនៗរបស់នាង។

មិនថានៅក្នុងស្រុកឬក្រៅស្រុកមាស សុខសោភាទទួលបានភាពពេញនិយមលំដាប់ជួរមុខមិនធម្មតាដោយចេញសម្តែងម្តងៗមានគេចូលចិត្តច្រើន។បន្ទាប់ពីមកដល់ខ្មែរវិញមាស សុខសោភាប្រមូលយកកម្មវិធីច្រើនតាមក្លិបតាមក្រុមហ៊ុនច្រៀងសម្តែងដោយទទួលបានតម្លៃការងារមិនតិចនោះទេ។ពិសេសឱកាសពិធីបុណ្យអុំទូកមាស សុខសោភាត្រូវគេទម្លាយថារត់សម្តែងពីឆាកមួយទៅឆាកមួយដោយសំខាន់នាងខំសន្សំតែកម្លាំងដើម្បីប្រយុទ្ឋការងារ។ម្ល៉ោះហើយគេថាមាស សុខសោភាមកវិញខាប់ជាងមុនណាស់ក្រោយទទួលបានការងារសន្ឋឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here