ទស្សនាឈុតស្រស់កប់ ក្នុងព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា»

0

ព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា»គម្រប់២ឆ្នាំកាលពីថ្ងៃទី៩ កក្កដា បានដក់ជាប់អារម្មណ៍អ្នកសិល្បៈ និងមហាជនយ៉ាងខ្លាំងមកទល់ពេលនេះ ដោយសារតែព្រឹត្តិការណ៍ទាំងមូលក្រៅពីមានពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករសិល្បការិនី ដែលមានស្នាដៃជួយដល់សង្គមក្នុងរយៈពេល២ឆ្នាំ តាមរយៈក្រុមមួយនេះ ក៏មានពិធីប្រកួតឈុតបុរាណខ្មែរ និងមានការរំលេចដោយឈុតបែបប្រពៃណីខ្មែរក្នុងសម័យផ្សេងៗគ្នា និងឈុតកែច្នៃយ៉ាងស្រស់ស្អាតផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តិឡើងយ៉ាងអធឹកអធម ក្រោមវត្តមានលោក ខៀវ កាញ៉ារីទ្ធ និងថ្នាក់ដឹកនាំជាច្រើន ដោយមានផលិតករ និងសិល្បករប្រមាណជាង៣០០នាក់ចូលរួម។

ព្រឹត្តិការណ៍នោះ ត្រូវគេកត់សម្គាល់ថាមានឈុតស្អាតស្រស់ស្អាតយ៉ាងខ្លាំង ដែលបង្ហាញពីទឹកដៃ និងអច្ឆរិយវប្បធម៌របស់ប្រទេសកម្ពុជា ដែលមានការរីកចំរើនរុងរឿងកាលពីអតីតកាល។ ទាំងឈុតក្នុងសម័យបុរាណ និងបុរាណច្នៃ សុទ្ធតែធ្វើអោយកម្មវិធីទាំងមូលពោរពេញដោយភាពអធឹកអធម ជាមួយនឹងសម្រស់របស់តារាចម្រៀង តារាកំប្លែង ពិធីករ ពិធីការិនី និងផលិតករយ៉ាងកុះករ នាថ្ងៃនោះ។ ចង់ដឹងថាសម្រស់របស់តារាសិល្បៈ និងភ្ញៀវកិត្តិយសដែលបង្ហាញខ្លួនចូលរួមស្រស់ស្អាតយ៉ាងណា សូមអញ្ជើ្ញញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here