អត្ថបទ៖ វង្ស សុម៉ាលីន
កាលពីឆ្នាំ ២០១៧ មហាជនទាំងអស់បានជ្រាបរួចមកហើយអំពីជម្លោះពាក្យសម្ដីរវៀង តារាចម្រៀងជើងចាស់ដ៏ល្បីគឺអ្នកនាង ម៉េង កែវពេជ្ជតា និង តារាសម្ដែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែក្រោយការចុះផ្សាយថា អ្នកនាង និង អ្នកនាង ចន ច័ន្ទលក្ខិណា បានត្រូវរ៉ូវគ្នាហើយ បន្ទាប់ពីឃើញអ្នកទាំងពីរថតរូបញញឹមដាក់គ្នា កាលពីថ្ងៃទី ២៣ ខែតុលា ក្នុងពិធីមង្គលការរបស់តារាចម្រៀងស៊ុន ស្រីពេជ្រ អ្នកនាង បែរជាបានបង្ហោះសារជាច្រើន បង្ហាញថាអ្នកនាងមិនអត់ឱនអោយ អ្នកនាង ចន ច័ន្ទលក្ខិណា នៅទេ បើទៅជាអ្នកនាង ចន ច័ន្ទលក្ខិណា បានបំភ្លេចចោលរឿងចម្រូងចម្រាស់នោះ ហើយបានញញឹមដាក់អ្នកនាង ក្នុងពិធីមង្គលរបស់ ស៊ុន ស្រីពេជ្រ ដែលមហាជនស្មានថា ម្នាក់ៗនឹងលើកលែងអោយគ្នាទៅហើយ។
យោងតាមសាររបស់ អ្នកនាងម៉េង កែវពេជ្ជតា ដែលបានបង្ហោះភ្ជាប់នឹងព័ត៌មានផ្សាយថាត្រូវគ្នាថា« សោកស្តាយផង សម្រាប់រឿងនេះ វាមិនទាន់ដូចអ្វីដែលមេីលឃេីញទេ ព្រោះរបួសដ៏ជ្រៅដល់ឆ្អឹងដែលគេជាអ្នកបង្ករលេីខ្លួនខ្ញុំ បងប្អូនខ្ញុំ កិត្តិយសឪពុកម្តាយខ្ញុំ និងលេីហ្វ៊ែនខ្ញុំជាច្រេីននាក់នៅឈឺនៅឡេីយ មិនមែនត្រឹមស្ករមួយគ្រាប់ពីរក៏អាចផ្សះមុខបួសអោយបិទជិតគ្មានស្នាមបាននុះទេ ខ្ញុំមិនមែនកូនក្មេងទេ ! ! ! ខ្ញុំមិនមែនជាមនុស្សគុំ ។ ខ្ញុំចេះធ្វេីបុណ្យ ចេះយល់ពីធម៌អធ្យាស្រ័យ ក៏ចេះចង់បានមិត្តជាងសត្រូវដែរ តែអ្វីដែលខ្ញុំបដិសេធនាពេលនេះក៏ព្រោះខ្ញុំមិនទាន់អាចភ្លេច ហេីយក៏មិនហ៊ានជឿជាក់ ។ សូមបងប្អូនកុំអាលយល់ច្រលំតាមការប្រឌិតចង់យកមុខមាត់នោះអី ។ បេីគ្រាន់តែឈរថតរួចបន្លំថារួចគ្នានោះគេមិនបាច់បង្កេីតពាក្យ សូមទោស ធ្វេីអីនោះទេ ។ ខ្ញុំមិនមែនជាអ្នកផ្តេីម ក៏មិនបានចូលរួមជេរនរណារបៀបបាតផ្សារដែរ សម្តីខ្ញុំថ្លៃថ្នូរជាដរាបទោះបីពេលនោះ គេនិងបក្សពួកបានជេរប្រមាថខាងខ្ញុំដោយសម្តីពាលយ៉ាងណាក៏ដោយ ។ បងស្រី ក្មួយៗខ្ញុំត្រូវពួកគេជេរបញ្ចោរកប់ៗមាត់, ហ្វ៊ែនខ្ញុំត្រូវពួកគេជេរប្រទេចដល់ឪពុកម្តាយ ។ ខ្ញុំត្រូវគេប្រឹងមួលបង្កាច់បំណងអោយជាប់គុគ គេលេីកយកបទចម្រៀងឈ្មោះ សុំដៀលស្រីម្នាក់ ថាជារឿងរបស់ខ្ញុំទាំងដែលចម្រៀងនោះគេច្រៀងតែគេតាំងពីឆ្នាំ១៩៩០-៩១ មិនទាក់ទងដល់ការលែងលះរបស់ខ្ញុំឆ្នាំ២០១០សោះ ។ ខ្ញុំត្រូវគេចំអកថាជួលហ្វ៊ែនទៅហ៊ោរតាម Concert នានាដែលទាំងខ្ញុំនិងហ្វ៊ែនមិនបានដឹងពីរបៀបនេះផង ។ គ្រាមួយក្រោយការបោះឆ្នោត ឆ្លៀតពេលដែលពួកអ្នកឆ្លៀតឪកាសនយោបាយជេរខ្ញុំ ក្រុមគេក៏បានបន្លំខ្លួនបែងភាគចូលមកជេរខ្ញុំដែរ ។ នៅមានពត៌មានជាច្រេីនទៀតដែលខ្ញុំប្រមូលបាន ។
សរុបទៅរឿងល្អមិនទាន់កេីតមានទេ សូមឈប់យកខ្ញុំទៅលេងសេីច ឈប់យកខ្ញុំទៅប្រេីប្រាស់ដេីម្បីប្រយោជន៍ខ្លួនទៀតទៅ ! មានសួរខ្ញុំទេថាបេីខ្ញុំលេីកលែង តេីឪពុកម្តាយ បងប្អូន និងហ្វ៊ែនរបស់ខ្ញុំគាត់ព្រមដែរឬអត់ ? ត្រឹមតែរូបថតប៉ុណ្ណេះ មានអ្នកខ្លះឈប់លេងចូលខ្ញុំទៅហេីយ ព្រោះគេស្មានថាខ្ញុំព្រមលេងបាយឡុកបាយឡជាមួយគេវិញ ! បានហេីយខ្ញុំមិនបានដេករំពឹងលេីការសូមទោសពីនរណាទេ ខ្ញុំរវល់ណាស់ ! ខ្ញុំទេីបធ្វេីបុណ្យបច្ច័យបួន កត្តញ្ញូ កត្តវេទី រាប់បាត្រព្រះសង្ឃ១៦៨អង្គ និងចែកទានរួច សូមអនុមោទនាណាបងប្អូន»។ ជាមួយនឹងការបង្ហោះ ភាគីអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវគេឃើញស្ងប់ស្ងាត់ ខណៈដែលគេជឿថាភាគីទាំងពីរនឹងត្រូវរ៉ូវគ្នាដូចដើម កុំអោយមានសន្តិភាពក្នុងពិភពសិល្បៈ ដូចការចង់បានរបស់មហាជន៕