សូមសរសើរគំនិតវប្បធម៌និយម! DJ Cake អូសបរទេស២សញ្ជាតិ អោយសរសើរពីខ្មែរ

0

មិនត្រឹមតែ ពីរោះ និង ប្លែកត្រចៀកប៉ុណ្ណោះទេ បទថ្មីរបស់ឌីជេ Cake ដែលទើបបង្ហោះក្ដៅៗ ក្រោមចំណងជើងថា”I Am Old School” ក៏មានអត្ថន័យជាតិនិយមគួរអោយសរសើរផងដែរ។ នៅក្នុងបទចម្រៀងនេះ លោកឆ្លុះបញ្ចាំងពីវប្បធម៌របស់ខ្មែរដ៏សំបូរបែបអោយយុវវ័យ និងមហាជនបានស្គាល់ ខណៈដែលតារារ៉េប២រូប ម្នាក់សញ្ជាតិបារាំង និងម្នាក់សញ្ជាតិអាមេរិក ក៏ត្រូវលោកនិពន្ធប៉ារ៉ូលអោយសរសើរពីខ្មែរ ដែលខុសពីកាន់តែធ្វើអោយកម្ពុជាពោរពេញដោយមោទនភាព ក្នុងក្រសែភ្នែកបរទេស។

បទចម្រៀងរបស់ឌីជេ ខេក ដែលមានចំណងជើងថា”I Am Old School” នោះ ជាការបកស្រាយដោយលោកផ្ទាល់ អមដោយតារាចម្រៀងបរទេស២រូបទៀត គឺលោក 12 Me ជាជនជាតិបារាំង និង លោក Parker Jones ជនជាតិអាមេរិក មកពី LA California។ MV បទនេះ គ្រាន់តែចេញបង្ហោះភ្លាមទទួលបានការសរសើរតែម្ដង ដោយសារតែលោកបាមបញ្ចូលសិល្បៈបុរាណខ្មែរច្រើនទម្រង់មកបង្ហាញ ខណៈដែលតារាបរទេសដែលច្រៀងលើកសរសើរពីខ្មែរ ក្នុងបទចម្រៀងនេះ ក៏បង្ហាញអោយឃើញកាន់តែច្បាស់ពីមោទនភាពនៃសិល្បៈវប្បធម៌ខ្មែរ ដែលយុវវ័យខ្លះមើលរំលង។

នេះជាស្នាដៃថ្មីរបស់ ឌីជេ ខេក ហើយក៏មានអ្នកសរសើរតារាវ័យជ្រេរូបនេះមិនតិចដែរ ដែលទោះជាលោកគឺជាតារារ៉េប ដែលអត្ថន័យបទចម្រៀងភាគច្រើន ផ្ដោតលើភាពស៊ីវិល័យ និងយុវវ័យភាគច្រើន ប៉ុន្តែនៅតែមានគំនិតបង្ហាញពីទម្រង់វប្បធម៌ជាតិ អោយពិភពលោកកោតសរសើរ។

ចង់ដឹងថា សាច់វីដេអូ នៅក្នុងបទនេះ គួរអោយសរសើរយ៉ាងណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here