ធី សុវណ្ណថា ចេញសារព្រមានប្ដឹងលោក ហេង ឡុង ពីបទបរិហាកេរ្តិ៍

0

អត្ថបទ៖ វង្ស សុម៉ាលីន

បន្ទាប់ពីមង្គលការរបស់អ្នកនយោបាយវ័យក្មេង អ្នកនាងធី សុវណ្ណថា បានបញ្ចប់នៅទឹកដីអារ៉ែង មានការចែកចាយបន្តបន្ទាប់នូវសម្លេងនារីអាថ៍កំបាំងម្នាក់ដែលអះអាងថាជាភរិយាដើមរបស់លោកផែ សុវណ្ណារិទ្ធ ពីគណនីរបស់លោក ហេង ឡុង។ បន្ទាប់ពីមានការបកស្រាយពីសាមីខ្លួនជាស្វាមីរបស់នាង ថាលោកមិនដែលស្គាល់ និងមានទំនាក់ទំនងជាមួយនារីនោះ ពេលនេះ អ្នកនាង ធី សុវណ្ណថា បែរជាប្រកាសគួរអោយភ្ញាក់ផ្អើល។

ធី សុវណ្ណថា ដែលត្រូវគេដឹងថាមានទំនាក់ទំនងបើកចំហរជាមួយ ផែ សុវណ្ណារិទ្ធ អស់រយៈពេលជិត៧ឆ្នាំ មុនរៀបអាពាហ៍ពិពាហ៍ បានបង្ហាញប្រតិកម្ម និងចោទលោក ហេង ឡុង ពីបទបរិហារកេរ្តិ៍ទៅវិញ បន្ទាប់ពីនារីដែលទាក់ទងមកលោក ហេង ឡុង មិនឃើញចេញបង្ហាញមុខ។ នៅក្នុងផេកផ្លូវការ អ្នកនាង ធី សុវណ្ណថា បានបង្ហោះថា « សារព្រមាន ខ្ញុំទុកពេល​ ឲ្យលោក​ ហេង​ ឡុង​ ២៤ម៉ោងបង្ហាញ​មុខនារីម្នាក់​ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ បេីនាងមិនចេញមុខទេ​ ខ្ញុំនឹងប្តឹង​លោក​ ហេង​ ឡុង
ករណីបង្កេីតព័ត៌មានក្លែងក្លាយ​ បរិហាកេរ្តិ៍​…»។ នៅមិនទាន់មានការបកស្រាយជាវិញការចោទប្រកាន់ពី ធី សុវណ្ណថា ដែលថាលោកបង្កើតព័ត៌មានក្លែងក្លាយពី លោក ហេង ឡុង នោះទេ ប៉ុន្តែមានការយល់ស្របថាអ្នកទាំងពីរនឹងមិនមានជម្លោះផ្លូវច្បាប់នឹងគ្នានោះទេ ដោយសារតែអ្នកទាំងពីរ ត្រូវគេដឹងថាមានទំនាក់ទំនងល្អនឹងគ្នាកន្លងមក និងជាអ្នកមានទស្សនៈនយោបាយស្របគ្នា។

គួររំឮកផងដែរថា ក្រោយបង្ហោះអោយដឹងពីនារីម្នាក់សុំអោយលោកជួយដោះស្រាយ លោកហេងឡុង ក៏មានវត្តមាននៅក្នុងថ្ងៃមង្គលការរបស់ ធី សុវណ្ណថា ផងដែរ ដោយលោកបានទាំងសួរកូនកំលោះ ដើម្បីអោយបកស្រាយនោះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here