ស៊ិចស៊ី ហើយស្រស់ស្អាតប្លែក ក្រោយ Bee Yobo កែច្រមុះថ្មី

0

ចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីអ្នកលក់អនឡាញល្បីឈ្មោះ កញ្ញា Bee Yobo ដែលត្រូវគេស្គាល់ថា ជាម្ចាស់បទ Original Song”អូនមិនអីទេ” ផង បង្អួតសម្រស់ជាមួយនឹងច្រមុះ ដែលនាងទើបតែវះកាត់ដល់ប្រទេសកូរ៉េខាងត្បូង។ កញ្ញាក៏បញ្ជាក់នៅលើហ្វេសប៊ុកថា ស្រលាញ់នឹងត្រូវចិត្តច្រមុះថ្មីរបស់ខ្លួន ជាមួយនឹងឃ្លាថា ដើម្បីស្អាត នាងមិនខ្លាចការវះកាត់ និងមិនខ្លាចបែបនេះបែបនោះ ដូចនារីខ្លះទេ។

អ្នកតាមដានការបង្ហោះរាល់សកម្មភាពរបស់ កញ្ញា Bee Yobo Bee សុទ្ធតែលាន់មាត់សរសើរសម្រស់របស់នាងក្រោយច្រមុះទើបវះកាត់ជាសះស្បើយ។ នៅលើហ្វេសប៊ុក គេឃើញនាងដើរកម្សាន្តផង និង Live ផង នៅក្នុងប្រទេសកូរ៉េ អមដោយឈុតស៊ិចស៊ី បញ្ចេញគល់សុដន់ ដែលកាន់តែធ្វើអោយសម្រស់របស់នាងឡើងខ្យូត។

គួរបញ្ជាក់ថា ប៊ីយូប៊ូ ធ្លាប់បានកែច្រមុះម្ដងហើយ កាលពីជាងកន្លះឆ្នាំមុន ប៉ុន្តែដោយសារតែនាងមិនពេញចិត្ត ទើបសម្រេចចិត្តណាត់អ្នកជំនាញនៅក្នុងប្រទេសកូរ៉េ ដើម្បីធ្វើការវះកាត់ជាថ្មី ខណៈដែលច្រមុះដែលនាងទើបតែកែមើលទៅស័ក្តសម ត្រូវនឹងទម្រង់មុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here