Rith omega ដៀល MV “សង្សាក៏ផិត មិត្តក៏ក្បត់”ថា អន់ និងខ្វះគុណតម្លៃ ខណៈតួស្រីវាយបក

0

អត្ថបទ៖ រុន ណាកូ

បទចម្រៀង”សង្សាក៏ផិត មិត្តក៏ក្បត់” កុំពង់រងការរិៈគន់យ៉ាងចាស់ដៃ បន្ទាប់ពីបទចម្រៀងនោះ ផលិតវីដេអូចែកចាយដោយឈុតឱបថើប លូកស្ទាប មិនសមរម្យ ដែលធ្វើអោយគេយល់ថាមានផលប៉ះពាល់ខ្លាំងដល់តម្លៃសិល្បៈ។ លោក Rith omega អ្នកដឹកនាំសម្តែងនៅផលិតកម្មថោន បានហៅសាច់រឿងក្នុងបទនេះថា មិនខុសពីសាច់រឿងអាសអាភាស និងមិនអាចទទួលយកបាន។

លោក រិទ្ធ អូមេហ្គា បានសរសេរបង្ហោះនៅលើហ្វេសបុកថា“- ចំណងជេីង​ សង្សាក៏ផិត​ មិត្តក៏ក្បត់​ តែកាយវិការវិញ​លូក​ ក្តិ…..

– តួសម្តែងប្រុសវិញ​ សុំថតកុំអោយកាត់​ អ្នកដឹកនាំស្រែកថាអោយលូកទៅៗ​ លូកអោយខ្លាំង​ លូកអោយដល់ទៅ….. (Shit*)
– តតួស្រីមេីលទៅជាជនរងគ្រោះ ព្រោះសម្តែងដេីម្បីចង់ល្បី​ ហុីម….

– ប្រហែលជាខួរក្បាលអ្នកដឹកនាំសម្តែងម្នាក់នោះគិតតែរៀងនឹង​ បានជាខ្ញុំឃេីញគាត់ផលិត MVលេីកណាក៏ផ្តោតតែរឿងថេីប​ រឿងលេីគ្រែ​ ស្រើបស្រាលដែរ

– ប្រហែលគាត់មានឆន្ទះចង់អោយ​ ខ្មែរមានរឿងSex ដែរហេីយមេីលទៅ!

– ខ្ញុំនិយាយមែន ពេលគេដៀលដល់អ្នកផលិត ដល់អ្នកដឹកនាំសម្តែង​ ខ្ញុំរអៀសខ្លួនណាស់​ ពព្រោះខ្ញុំធ្វេីខាងនឹងដែរ តែមិនដែលផលិត សាច់រឿងណា​ ដែលអន់បែបនេះ​ នឹងធ្វេីអោយគេមេីលងាយសិល្បៈខ្មែរអ៊ីចឹងទេ”។ លោកបន្តការវាយប្រហារក្រោយមិនទទួលយកការរិះគន់ថា”- ស្នាដៃមួយទៀត​ ពីអ្នកដឹកនាំសម្តែង​ពីបទ​ “ សង្សាក៏ផិតមិត្តក៏ក្បត់​“ version លូកក្តិ…..

– ខ្ញុំសូមសសេីរថាខួរក្បាលអ្នកដឹកនាំសម្តែងមួយនេះគ្មានអីក្រៅពីថតបែបនេះ​ សាច់រឿងបែបនេះ

– ខ្ញុំសូមណែនាំគាត់អោយដឹកនាំបែបរឿងសុីចទៅ​ ណាមួយគាត់មានសមត្ភាពបែបនេះ​ ដេីម្បី​អោយប្រទេសយេីងមានរឿងសុិចផ្ទាល់ខ្លួន​ កុំអោយជប៉ុនមេីលងាយ​ ! មោទនះភាពជាតិខ្មែរ​ គាំទ្រស្នាដៃក្នុងស្រុក +++ បញ្ជាក់ខ្ញុំមិនបានទំលាក់កំហុសទៅលេីតួសម្តែង​ ព្រោះតួសម្តែងពេលខ្លះជាជនរងគ្រោះ​ ព្រោះគ្រប់យ៉ាងគឺស្ថិតលេីអ្នកដឹកនាំសម្តែងអ្នករៀបចំ​ នឹងសរសេរសាច់រឿងនេះឡេីង”។
អ្វីដែលមហាជនហួសចិត្ត គឺតួស្រីក្នុងសាច់រឿងនេះ បានចេញមុខអះអាងថាខ្លួនមិនខ្វល់ចំពោះការរិះគន់ និងផ្ដាំកុំអោយលោក រិទ្ធ អូមេហ្គា ពូកែទើសពេកនោះផង ដែលទង្វើនេះ តួអង្គស្រីឈ្មោះ Rose ត្រូវគេយល់ថា សុខចិត្តរងការអាម៉ាស់ ដើម្បីអោយគេឆាប់ស្គាល់។

ជាមួយនឹងការរិះគន់ លោក រិទ្ធ អូមេហ្គា ក៏ស្នើអោយផលិតករ និងអ្នកដឹកនាំមួយចំនួនកុំចង់ល្បីខ្លាំងពេក ត្រូវគិតពីតម្លៃសិល្បៈ និង សីលធម៍ខ្មែរ លើស្នាដៃរបស់ខ្លួនផង និងថាលោកនៅតែរិះគន់ បើទោះត្រូវគេចោទថា ទើសចង់ល្បី។

LEAVE A REPLY

Please enter your comment!
Please enter your name here