អត្ថបទ៖ វង្ស សុម៉ាលីន
តារាចម្រៀងសម្លេងផ្អែមស្រទន់ជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស កញ្ញាសួស វីហ្សា ត្រូវបានគេដឹងថាមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងកំលោះសង្ហារថមមី ដែលអ្នកទាំងពីរបាននឹងកំពុងដឹកដៃគ្នាចូលរោងការយ៉ាងច្បាស់លាស់ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ។ មុននេះបន្តិច អ្នកទាំងពីរត្រូវបានគេឃើញធ្វើពិធីជួបជុំបងប្អូន និងមិត្តភក្កិជាច្រើន surprise នំខេក ដើម្បីជប់លៀងលាភាពនៅលីវដែលនឹងមកដល់តាមការគ្រោងទុកនោះ។
ពិធីដែលបានធ្វើឡើង កាលពីរាត្រីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ២០១៩នោះ នាង និងអនាគតស្វាមីបានរៀបចំកម្មវិធីតូចមួយ គឺកម្មវិធីលាភាពនៅលីវរបស់នាង នៅលើជាន់ទី ១៣ ក្នុងអាគារ The bridge at Cambodia ដោយមានការចូលរួមពីសំណាក់តារាសិល្បៈរួមទ្រនំវ័យក្មេងជាច្រើនរូប។ នៅក្នុងគណនីរបស់លោកថមមីផ្ទាល់ក៏បានផុសនូវរូបភាពក្នុងកម្មវិធីនោះផងដែរ ដោយភ្ជាប់ជាមួយនឹងឃ្លាដ៏មានអត្ថន័យថា« Good Bye Single Life :heart: 01 .11 .2019 រីករាយជាមួយថ្ងៃលាភាពនៅលីវរបស់ខ្ញុំទាំង2នាក់ . Tommy & VISA :heart::two_hearts:» ។ អ្នកគាំទ្រជាច្រើនបានផ្ញើរសារជូនពរអ្នកទាំងពីរអោយស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងមានការចែកចាយ ជូនពរអ្នកទាំងពីរជាច្រើន។
ចង់ដឹងថានៅក្នុងកម្មវិធីនោះ មានទិដ្ឋភាពត្រួសៗសប្បាយរីករាយយ៉ាងណាសូមទស្សនារូបភាពខាងក្រោម:





















