មិននឹកស្មាន អ៊ីណូ ដឹកដៃភរិយា លោក រ៉ាយុទ្ធ ឲ្យត្រលប់មកវិញក្នុង MV ថ្មី

0

យោងតាមការបង្ហោះរបស់ តារាចម្រៀង សាន់ដេ លោក អ៊ីណូ (Eno) លោកបានកំពុងថតសាច់រឿងក្នុងបទ”មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ” និងបទ”ដឹងអត់បងមិនបានហេតុអ្វីនៅតែក្បត់” ដែលទើបផលិតជា Audio ហើយ និងត្រៀមបង្ហោះឡើង ដោយតួឯកស្រីនៅក្នុងសាច់រឿងទាំង២នេះ គឺអ្នកនាង សុគន្ធា ដែលគេស្គាល់ថាជាអតីតតារាសម្ដែង និងបច្ចុប្បន្នជាភរិយារបស់ម្ចាស់ហាងរ៉ាយុទ្ធ។ វត្តមានរបស់តារាស្រីរូបនេះ កាន់តែធ្វើអោយម្នាក់ៗ មានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងសុគន្ធា ត្រូវគេដឹងថា បានក្លាយជាកូនប្រសារអ្នកជំនួញស្តុក ជោគជ័យផ្នែកជំនួញនាំចូលផលិតផលសម្រស់លើអនឡាញ ដែលទំនងមិនត្រលប់មកកាន់សិលកបៈវិញទេ ប៉ុន្តែលោក អ៊ីណូ អាចដឹកដៃអ្នកនាងអោយត្រលប់មកវិញបាន។

លោក អ៊ីណូ ដែលត្រូវគេស្គាល់ថាជាអ្នកគ្រប់គ្រងទូទៅ Team Eno Original Song ដែលមានសមត្ថភាពទាំងការតែងតែនិពន្ធបទភ្លេងថ្មី និងប៉ារ៉ូលចម្រៀងផងនោះ បញ្ជាក់ថា សម្រាប់បទទាំងពីររបស់លោកដែលកំពុងពន្លឿនថតMV នេះ គឺលោកជ្រើសយកអ្នកនាង សុគន្ធា ដែលជាតារាសម្ដែងឆ្នើមមួយរូបកាលពីមុន និងជាភរិយារបស់លោក រ៉ាយុទ្ធ មករួមសម្ដែងតែម្ដង។ លោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់អ្នកនាង សុគន្ធា នឹងរុញអោយសាច់រឿងក្នុងបទចម្រៀងរបស់លោក កាន់តែមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាង ក៏ជាម្ចាស់ផលិតផលដែលជាអ្នកលក់អនឡាញ ដ៏មានប្រជាប្រិយផង។ លោកថាបទទាំងពីរនេះ ត្រូវបានចេញថតបានខ្លះៗ ដើម្បីអោយរួចរាល់ខ្លះ មុនពេលអ្នកនាងត្រូវចេញទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៥ តុលា ហើយពេលអ្នកនាងត្រលប់មកវិញនៅមួយអាទិត្យក្រោយនឹងថតបញ្ចប់។ យ៉ាងណាមិញ លោកបង្ហើបថា បទចម្រៀងដែលកំពុងសម្រុកថតជា MV ជាមួយអ្នកនាង សុគន្ធា នោះ នៅមិនទាន់បង្ហោះឡើងនៅឡើយទេ ដោយគ្រាន់តែលោករំពឹងខ្ពស់ ជាមួយនឹងអត្ថន័យ និងបទភ្លេងថ្មី ថានឹងធ្វើអោយលោកទទួលបានការចាប់អារម្មណ៍ខ្ពស់ ជាពិសេសនៅពេលMV ត្រូវបានបញ្ចេញ។

លោក អ៊ីណូ បន្តទៀតថា បទចម្រៀងរបស់លោក ដែលរួមសម្ដែងដោយអ្នកនាង សុគន្ធា នាយិកា ក្រុមហ៊ុន ខេជីធ្វេនធីវន័ នឹងជាម្ចាស់ផលិតផល ប្រេន HK7 beauty Care នោះ និពន្ធដោយម៉ៅឃ្លី ដោយស្តាយថ្មីៗ ក៏មិនធ្វើអោយអ្នកគាំទ្រខកចិត្តផងដែរ។ លោកបញ្ជាក់បន្ថែមថា គ្រប់បទដែរលោកបានធ្វើត្រៀមចេញឆាប់ៗនោះ គឺជាការសហការ ផលិតរួមគ្នា រវាងលោក និង អ្នក និពន្ធដ៏ល្បីឈ្មោះម្នាក់ទៀត គឺលោក THO MEET ខណៈដែលសាច់រឿងវិញ ក៏នឹងធ្វើអោយភ្ញាក់ផ្អើល។

LEAVE A REPLY

Please enter your comment!
Please enter your name here