ហង្ស សុជាតា ពិតជាស្រស់ស្អាតណាស់ ក្នុងឈុតសម្អាងការ ពីអ្នកឯកទេស សុខជា

0

ធ្លាប់តែឃើញលេងស្ទីលយុវវ័យយ៉េយ៉េ តារាចម្រៀង កញ្ញា ហង្ស សុជាតា ធ្វើអោយម្នាក់ភ្ញាក់ផ្អើលនឹងសម្រស់យ៉ាងខ្លាំង ជាមួយនឹងឈុតប្រពៃណីច្រើនឈុត អមដោយស្នាដៃផាត់មុខពីអ្នកឯកទេស។ ម្នាក់ៗសរសើរមិនដាច់ពីមាត់ថា នាងប្លែកស្អាត មើលមិនចង់ស្គាល់ ខណះដែលអ្នកនៅពីក្រោយភាពស្រស់ស្អាតរបស់នាង គឺគេស្គាល់ថាជាអ្នកកាន់មុខតារាល្បីឈ្មោះ ក្នុងពិភពសិល្បៈមិនក្រោម១០ឆ្នាំនោះ។

រូបថតសម្អាងការជាច្រើនសន្លឹក ដែលម្នាក់ៗលាន់មាត់សរសើរថា ហង្ស សុជាតា ស្អាតនេះ ត្រូវបានបង្ហោះដោយ លោក នី សុខជា ដែលត្រូវគេស្គាល់ថា ជាអ្នកឯកទេសផាត់មុខកូនក្រមុំល្បីឈ្មោះមួយរូប។ លោកបានអោយដឹងថា ហេតុផលដែលលោកបង្ហោះរូបនាង គឺដោយសារតែ ហង្ស សុជាតា បានថតឈុតសម្អាងការអោយខ្លួន និងត្រូវបានក្រុមការងារលោកជាអ្នកផាត់មុខ ធ្វើសក់អោយដោយផ្ទាល់ដៃ។ លោកថា ពីមុនលោកគ្រាន់តែជាអ្នកផាត់មុខកូនក្រមុំ និងជាអ្នកផាត់មុខអ្នកសិល្បៈប៉ុណ្ណោះ ប៉ុន្តែដោយឯកទេសនេះ កាន់តែមានការទទួលស្គាល់ពីសង្គមផាត់មុខភាគច្រើន ទើបលោកសម្រេចចិត្តបោះទុមបើកសម្អាងការយីហោ”សុខជាសម្អាងការ” ស្ថិតនៅបុរីភ្នំពេញសុខសាន្ត គីឡូម៉ែត្រលេខ៦ ហើយក៏ពេញចិត្តយកតារាចម្រៀង កញ្ញា ហង្ស សុជាតិ អោយថតសម្អាងអោយ ដោយសារតែធ្លាប់មុខកញ្ញា ហើយដឹងថាត្រេមុខនាងផាត់ឆាប់ប្លែក និងតែងឆាប់ឡើង។ លោកថា កញ្ញា ហង្ស សុជាតា មិនដែលថតសម្អាងការទេ ទើបនៅពេលគ្រងឈុតសម្អាងការ គែសូម្បីតែលោកក៏សរសើរថាប្លែក ហើយស្អាត។

លោក នី សុខជា បន្តថា ក្រៅពីហង្ស សុជាតា តារាចម្រៀង និងសិល្បការិនីល្បីៗជាច្រើនទៀត ជាពិសេស តារាដែលលោកធ្លាប់កាន់មុខអោយ ក៏នឹងត្រូវអញ្ជើញអោយមកថតសម្អាងការដូចគ្នានឹង ហង្ស សុជាតា ផងដែរ ដើម្បីបង្ហាញទឹកដៃផាត់មុខ និងបង្អួតឈុតថ្មីៗក្នុងសម្អាងការខ្លួនផង ក្នុងពេលបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here