តារាចម្រៀង ហេង ពិសិដ្ឋ បញ្ជាក់ចំណុច១ ថ្ងៃបណ្ដើរប្រពន្ធកូនចូលពិធីពេជ្រ ខេនឌី

0

បន្ទាប់ពីមានការសង្ស័យថា ចំណងស្នេហ៍របស់តារាចម្រៀងបាត់មុខ លោក ហេង ពិសិដ្ឋ ទំនងជាផ្អែមផ្ហែមតែរូបភាពខ្លះៗនៅលើហ្វេសប៊ុក ពេលនេះលោកកាន់តែបង្ហាញអោយសាធារណជនមើលឃើញថាមិននូវអ្វីដែលបានប៉ាន់ស្មាន។ លោករមែងបណ្ដើរភរិយាចូលក្នុងកម្មវិធីផ្សេងៗ ជាមួយនឹងការបង្អួតសុភមង្គល ក្រោយបានកូនស្រីគួរអោយក្នាញ់ឈ្មោះលីហ្សា។

ក្នុងពិធីខួបកូនប្រុសទី២ របស់អ្នកនាង ពេជ្រ ខេនឌី កាលពីយប់ថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ នៅតែអះអាងថាពិបាកនឹងត្រលប់មកកាន់ពិភពចម្រៀង ស្របពេលដែលលោកក៏ជោគជ័យខ្លាំងក្នុងអាជីវកម្មបើកក្រុមហ៊ុន Agency “E Express” ពិបាកដកឃ្លា។ លោកថា រវាងលោក និងភរិយា មិនត្រឹមតែគ្មានរឿងប្រចែប្រច័ណ្ឌគ្នា និងទាស់មាត់នាំអោយខាតប្រយោជន៍ប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺកាន់តែយល់ចិត្តគ្នា និងប្រាប់ដៃគ្នារកលុយដើម្បីជីវភាព។ ក្នុងនោះលោកក៏បញ្ជាក់ថាហេតុផលមិនវិលចូលអាជីពចម្រៀង គឺមិនមែនភរិយាដាក់សម្ពាធនោះទេ ប៉ុន្តែដោយសារអត់ពេល តាំងពីបើកក្រុមហ៊ុន Agency តែម្ដង។ លោកប្រកាសអោយកូនស្រីថតស្ពត និងគ្រោងយកកូនមួយទៀតឆាប់ៗ ដើម្បីបង្ហាញពីសុភមង្គលគ្រួសារ។

លោក ហេង ពិសិដ្ឋ ថា ខ្លួនមិនបានដាច់ឆ្ងាយពីអ្នកសិល្បៈទេ ដោយសារតែលោកនៅតែមានសកម្មភាពគ្រប់ការអញ្ជើញរបស់អ្នកសិល្បៈ ហើយក្រុមរបស់លោក ក៏រមែងទទួលកម្មវិធីពាក់ព័ន្ធនឹងអ្នកសិល្បៈ៕

មហ៊ុន Agency