ស្ងាត់ៗ តារាសម្ដែង YaYa លើកពានអន្តរជាតិ នៅសិង្ហបុរី

0
  1. ប្រឡូកសិល្បះទើបតែបានមួយខ្យល់សោះតារាសម្តែងស្រីវ័យក្មេងទម្រង់មុខកូនចិនកាត់ចិន កញ្ញា យ៉ាយ៉ា ត្រូវគេកត់សម្គាល់ថា ជោគជ័យមិនធម្មតា ទាំងការសម្ដែងរឿង ថតស្ពត និងសកម្មភាពបង្ហាញមុខ ក្នុងកម្មវិធីសប្បុរសធម៌។ អ្វីដែលគេសរសើរមិនដាច់ពីមាត់ទៅទៀត គឺនាងបានក្លាយជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង ដោយអាចរកចំណូលបានខ្ទង់ពាន់ៗ ជារៀងរាល់ខែ។

កញ្ញា យ៉ាយ៉ា បានសារភាពថានាងមានដុងក្នុងខាងរកសុីតាំងពីវ័យក្មេងម្ល៉េះ ទើបនាងសម្រេចចិត្តនាំចូលផលិតផលថែទាំសម្រស់ និងផ្នែកស្បែក។ នាងថាខ្លួនទើបតែទទួលពានរង្វាន់ផ្នែកកាត់សក់អន្តរជាតិពីប្រទេសសឹង្ហបុរីមុននេះប៉ុណ្ណោះ ទើបអ្នកណាៗ ក៏ចាត់ទុកថានាងជោគជ័យក្នុងអាជីវកម្មទាំងវ័យក្មេង។កញ្ញាបន្តថា ការសម្តែងគឺជាអ្វីដែលនាងពេញចិត្តតាំងពីយូរមកហើយ តែនាងក៍ពេញចិត្តការងារផ្នែកមនុស្សធម៌ និងបើកជំនួញផងដែរ។ តារាតូចច្រឡឹងរូបនេះបន្តថា នាងបានក្លាយជាអ្នកជំនាញខាងម៉ូដសក់ក្រោយពីរៀនជំនាញនេះស្ទាត់ ដោយកាលពីប៉ុន្មានថ្ងៃមុុននាងទើបតែក្លាយជាគណៈកម្មាការម៉ូដសក់អន្តរជាតិនៅក្នុងប្រទេសវៀតណាម។

កញ្ញា យ៉ាយ៉ា បញ្ជាក់ថា មកពីនាងមានសាឡន និងកាត់សក់ «Black Queen salon»នៅទល់មុខបុរីផ្សារចាក់អង្រែ ទើបការសម្ដែងពេលខ្លះក៏ទទួលពេលខ្លះ ក៏ព្រងើយកន្តើយ។ នាងកាន់តែសប្បាយចិត្ត ដែលនាងត្រូវបានគណកម្មការម៉ូតសក់នៅក្នុងប្រទេសសិង្ហបុរី អញ្ជើញអោយទៅទទួលបានពានរង្វាន់ជាអ្នកជំនាញកាត់សក់អន្តរជាតិ ដែលមានចំនួន១៨ប្រទេសចូលរួម។ កម្មវិធីនេះ ក៏មានការប្រកួតប្រជែងផងដែរ ដោយអ្នកជំនាញមកពីម៉ាកាវជាប់ចំណាត់ថ្នាក់លេខ១។ ដ្បិតថានាងបានត្រឹម ពានលើកទឹកចិត្ត តែនាងយល់ថា ក៏ជាមោទនភាពផងដែរ ដែលនាងតំណាងអោយនារីខ្មែរ បានចូលរួមក្នុងការប្រកួតកាត់ និងច្នៃម៉ូតសក់ ជាលក្ខណៈអន្តរជាតិនេះ។ នាងកំពុងបន្តដំណើរបំពេញទស្សនកិច្ចក្រោយទទួលពានកិត្តិយសនៅក្នុងប្រទេសសិង្ហបុរី ដោយពេលមកដល់កម្ពុជា គឺនាងនឹងចែករំលែកចំណេះដឹងនេះជូនដល់កូនខ្មែរ ប្រសិនបើចង់ក្លាយជាអ្នកឯកទេសដូចនាង។ កញ្ញា ក៏ប្រកាសអរគុណដល់ អ្នកស្រី ស៊ុនហៀង ប្រធានសមាគមន៍ម៉ូតសក់អន្តជាតិកម្ពុជា ដែរបានដឹកនាំកញ្ញា អោយចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here