DJ Cake និង សោភា ទេពី ប៉ះគ្នា

0

ក្នុងបទ”ពូ ឌុបខ្ញុំមួយ”មិនមែនបកស្រាយតែតារាចម្រៀង លោក Ploy Poipet ប៉ុណ្ណោះទេ បទនេះ ក៏ត្រូវគេកត់សម្គាល់មានការបកស្រាយដោយ តារាចម្រៀង កញ្ញា សោភា ទេពី និង ឌីជេ Cake ដែលអាចនិយាយបានថាគឺជាជំនួបរវាងតារាខុសជំនាន់ទាំង២ផងដែរ។ មួយបទនេះ មិនថាតារាចម្រៀងទាំង៣ និងតារាសម្ដែង លែងស្ទីលឡើងកប់តែម្ដង ជារបៀបក្រុមតារា Cow Boy។

ទើបតែបញ្ចេញ MV ក្ដៅៗ ក្រោមចំណងជើងថា “ស្ទាវស៊េរីណូប”ធ្វើអោយមានការចាប់អារម្មណ៍សោះ ឌីខេ បញ្ចេញមួយបទទៀតហើយ ចម្រៀងមួយបទនេះ គឺជាការបកស្រាយរួមគ្នា រវាងតារា៣ដួង ប៉ុន្តែឌីជេ ខេក និង សោភា ទេពី ធ្វើអោយម្នាក់ៗចាប់អារម្មណ៍ជាងគេ ដោយសារតែអ្នកទាំងពីរល្បីខុសជំនាន់គ្នាឆ្ងាយ តែនៅពេលច្រៀង និងសម្ដែងរួមគ្នា គឺទាក់ទាញ ហើយបង្កើតជារសជាតិថ្មីក្នុងសិល្បៈ។ MV ក្ដៅៗ ក្រោមចំណងជើងថា”ពូ ឌុបខ្ញុំមួយ” សោភា ទេពី និង ឌីជេ ខេក លេងស្ទីលម៉ូតូធំ និងអាវស្បែកប្លែកញាក់សាច់តែម្ដង ខណៈអ្នកទាំងពីរប្រកាសថា នឹងចាប់ដៃគ្នាបកស្រាយបទថ្មីបន្តបន្ទាប់ផងដែរ ក្រោយបញ្ចេញប៉ះគ្នាលើកដំបូង ហើយមានហ្វេនមិនតិចចាប់អារម្មណ៍។ មួយបទនេះ តារាចម្រៀងលោក Ploy Poipet ក៏ធ្វើអោយអ្នកគាំទ្រផងដែរ ទាំងស្ទីលតែងខ្លួន និងការសម្ដែង។


ចង់ដឹងថាបទនេះ មានរសជាតិប្លែកភ្នែក កម្រិតណា សូមរីករាយទស្សនា៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here