តារាសម្ដែង ណារ៉ុង រ៉ាត់ ចេញប្រកួតតំណាងជាតិ សុទ្ធតែអមដំណើរដោយបវរកញ្ញាថៃលេខ១

0
- Advertisement Banner -

ដំណើរចេញប្រកួតរបស់ តារាសម្ដែងវ័យ២៦ឆ្នាំ លោក ញ៉េប តូនិច ហៅ ណារ៉ុង រ៉ាត់ កាលពីយប់ថ្ងៃទី ១៥ តុលា ឆ្នាំ២០១៩ គេឃើញម្ចាស់ហាងកាត់សក់ធំមួយនៅម្ដុំទួលទំពូងរូបនេះ នាំផ្លូវដោយបវរកញ្ញាលេខ១ថៃយ៉ាងកាលីប ខណៈដែលបវរកញ្ញាថៃដែលមកនាំផ្លូវបេក្ខជនតំណាងកម្ពុជា ក៏ជាគណកម្មការផ្ដល់ពិន្ទុមួយរូបផង។ លោកត្រូវចេញប្រកួតក្នុងការប្រកួត Mister Working Man Cambodia International 2019 ដោយសារតែមានការស្វះស្វែងពី លោក អ៊ិត សុធា អតីតបេក្ខជន Mister United World 2019 ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយ គណកម្មការ Mister Working Man International នៅថៃ។

លោក ណារ៉ុង រ៉ាត់ បញ្ជាក់ក្នុងឱកាសអ្នកសារព័ត៌មានស្កាត់ទៅសមហភាសន៍ថា ដោយសារតែលោកមានសមត្ថភាពច្រៀង ដើរម៉ូដ ឌីហ្សាញ និងត្រូវបានគេស្គាល់ច្រើននាពេលចុងក្រោយ តាមរយៈការសម្ដែង និងថតស្ពត ទើបត្រូវបានជ្រើស ហើយមានការទទួលយល់ព្រមពីគណកម្មការនៅថៃ ជាតំណាងជាតិនៅក្នុងការប្រកួត Mister Working Man International 2019។ លោកថាការប្រកួត Mister Working Man International ទើបតែបើកក្នុងឆ្នាំដំបូងប៉ុណ្ណោះ ប៉ុន្តែការប្រកួតពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ តុលា ឆ្នាំ២០១៩នេះ មានតំណាងចូលប្រកួតរហូតដល់

កញ្ញា Phannaporn Soogchod
បវរកញ្ញាលេខ១ DEVI SRI SIAM ឆ្នាំ 2019 បានអះអាងថា ដោយសារតែកញ្ញា គឺជាគណកម្មការផ្ដល់ពិន្ទុមួយរូប ហើយមានធុរៈមកបណ្ដាលបណ្ដាលបេក្ខជនពីកម្ពុជាផង ទើបត្រាំត្រែងនៅកម្ពុជា រហូតដល់ថ្ងៃចេញប្រកួត ដើម្បីបានចេញទៅក្នុងថ្ងៃតែមួយតែម្ដង។ កញ្ញាថា រាល់បេក្ខជនតំណាងប្រទេសទាំងអស់ បើទៅប្រកួតមិនបានលទ្ធផល នឹងមានអាទិភាពទៅប្រកួតឆ្នាំក្រោយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយស្វ័យប្រកួត លើកលែងសម្រេចចិត្តដកខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here