វុទ្ធ សុគន្ធា ក្នុងស្រុកមធ្យមទេ ងំទីផ្សារក្រៅស្រុក ដល់ថ្នាក់គេលាន់មាត់!

0

ទើបតែវិលមកពីការសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីសោះ តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា ឃើញលេចមុខនៅលើទឹកដីប្រទេសញូហ្សឺឡេនទៀតហើយ ដោយប្រភពពីអ្នកចម្រៀងដូចគ្នា បានអះអាងថា ការចេញសម្ដែងរបស់នាងនៅក្នុងប្រទេសញូហ្សេឡេនលើកនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង។ ប្រភពពីអ្នកចម្រៀងរួមក្រុម បានទាំងអះអាងថា នាងរកធីបបានគ្រាក់ៗ ព្រោះតែមានបងប្អូនរស់នៅទីនោះស្រលាញ់ចូលចិត្តនោះផង។

ប្រភពពីប្រទេសញូហ្សេឡេនបានអះអាងថា តារាចម្រៀងសំឡេងបាន កញ្ញា វុទ្ធ សុគន្ធា ពិតជាមានយីអ៑ុនយ៉ាងខ្លាំង ដោយមានទីផ្សារចេញសម្ដែងនៅក្រៅប្រទេសស្ទើររកពេលបង្ហាញមុខក្នុងស្រុកមិនបាន ក្នុងពេលតារាភាគច្រើន រកឱកាសចេញក្រៅក្នុងរដូវធ្លាក់ភ្លៀងនេះមិនបាន។ នាងពិតជាហុងស៊ុយចេញច្រៀងនៅឯក្រៅប្រទេស ដល់ថ្នាក់ឈរជើងក្នុងស្រុកលែងចង់បាន ស្របគ្នាដែលនាង ក៏មានស្ពុនស័រច្រើននាក់ ទាក់ទងអោយចេញសម្ដែងនៅប្រទេសធំៗផ្សេងទៀត ប៉ុន្តែនាងដកឃ្លាទទួលមិនទាន់រួច។ វុទ្ធ សុគន្ធា រីកមុខមិនតិចទេ ដែលវិស័យចម្រៀងរបស់នាង កាន់តែមានទីផ្សារក្រៅស្រុក ដោយទើបតែហោះចុះហោះឡើង ទទួលច្រៀងនៅក្នុងប្រទេសអូស្ត្រាលីសោះ ក៏ហោះចេញពីស្រុកខ្មែរទៅកាន់ប្រទេសញ៉ូហ្សឺឡេនជាថ្មីមួយទៀត ខណៈដែលនាង ប្រកែកមិនតរយៈពេលលើសពីការព្រមព្រៀងមុនឡើងទៅផង។

ញូហ្សេឡេន គឺជាប្រទេសថ្មីមួយ ដែលនាងទើបតែសម្ដែង ដោយគម្រោងចេញច្រៀងរបស់នាង គឺដើម្បីស្វែងរកថវិកាមូលនិធិសប្បុរសធម៌ជួយដល់សង្គម។ ប៉ុន្តែក្រឡេកតាមការបង្ហោះរបស់នាង គឺបងប្អូនខ្មែរនៅក្នុងប្រទេសនោះ គាំទ្ររូបនាងយ៉ាងខ្លាំង ដោយចំណាយពេលជូននាងដើរផ្សារ និងដើរកម្សាន្តមិនខុសពីសាច់ឈាមផង បើទោះជានាងទើបតែទៅជាន់ទីនោះលើកដំបូង។ នាងបញ្ចប់ការសម្ដែងនៅក្នុងប្រទេសញូហ្សេឡេនឆាប់ៗ ដោយមិនអាចអូសបន្លាយបានយូរទេ ដើម្បីប្រញាប់មកទទួលការងារដែលបានកុងត្រាក្នុងស្រុក និងត្រៀមចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងពេលខាងមុខទៀត។ អុីចឹងហើយទើបគេមើលឃើញថា តារាចម្រៀងរូបនេះ មានទីផ្សារចេញសម្ដែងក្រៅស្រុក ដូចឡើងចុះភ្នំពេញ-សៀមរាប ដែលអ្នកសិល្បៈដូចគ្នា មិនសរសើរមិនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here