អ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោក រិទ្ធ អូមេហ្គា (Rith Omega) កំពុងធ្វើអោយម្នាក់ៗ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីមានមនុស្សមួយចំនួនមាក់ងាយសំបកក្រៅរបស់លោក បង្ខំអោយលោកបង្ហោះសារមួយប្រាវក្ដៅៗ។ សាររបស់លោកមិនត្រឹមតែចាក់ដោតអ្នកមាក់ងាយរបស់លោកតែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយអ្នកមានទម្លាប់មាក់ងាយដល់អ្នកដទៃផងដែរ។
លោកបានបង្ហោះថា”- ស្បែកជេីងផ្ទាត់ អាវយឺត ខោខោប៊ូយ ជា Style រាល់ថ្ងៃរបស់ខ្ញុំ អ្នកខ្លះមេីលលេី មេីលក្រោម មិនអោយតំលៃ ពេបមាត់ដាក់ – តែខ្ញុំពាក់បែបនេះវាទំលាប់ នឹងស្រួលខ្លួន ព្រោះខ្ញុំឋានៈក្រមធ្យម មិនមែនអ្នកមាន នឹង Hight Show ចឹងយេីងស្លៀកពាក់តាមកំរិតជីវភាព មិនហក់លោតតែសំបកក្រៅ
– ឃេីញឯងសាក់ពេញដៃ ថាឯងនឹងក្មេងទំនេីង សុំទោសវាគ្រាន់តែជាការស្រលាញ់ និងជាសិល្បះលំអរខ្លួនទេ
– មិនប្រាកដថាអ្នកសាក់សុទ្ធតែពាលទេ ព្រោខ្ញុំតែងតែជួយការសង្គម នឹងធ្វេីទានជាមួយចាស់ៗដែលអនាថាតាមផ្លូវរាល់ថ្ងៃ ចុះអ្នកឯងវិញ? ចោរខ្លះអត់មានសាក់ផង ម៉េចធ្វេីចោរ? – សំខាន់ខ្ញុំមានការងារ នឹងមុខរបរត្រឹមត្រូវ (ធ្វេីការផង រកសុីផង) មានសញ្ញាប័ត្រ(MBA)ដែលតេី បញ្ជាក់ថាបានឆ្លងកាត់ការសិក្សា និយាយរួមរៀនចប់ដែល តាំងពី2015 ?”។
ការលើកឡើងរបស់លោក គឺស្របនឹងគេដឹងថា លោកគឺជាអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន ជាម្ចាស់ភាគហ៊ុនក្លិបកម្សាន្ត QK ជាម្ចាស់ហាងស៊ុបខ្យងកោះពេជ្រ និងសាខាមួយចំនួន ជាម្ចាស់ហាងតែបៃតងឆប់ឆាហ៍នៅខេត្តបាត់ដំបង និង ម្ចាស់ប្រេនបាយក្ដាំង Rith Omega ដោយជីវភាពរបស់លោក និងភរិយា ក៏លូយឆាយផងដែរ ទាំងការប្រើប្រាស់រថយន្តទំនើបផង ចាប់តាំងពីលោករៀនចប់អនុបណ្ឌិត្យផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៥។
















