ធ្លាយដំណឹង តារាចម្រៀង Eno បង្កើតTeam Original Song ផ្ទាល់ខ្លួន

0
យោងតាមការទម្លាយចេញ តារាចម្រៀងល្បីក្នុងស្រទាប់យុវវ័យលោក Eno ម្ចាស់បទ”ម៉ោងបាយនឹកអូន” និងបទ”ប្រុសក្រញ៉ាញ់ខូចចិត្ត” បានបង្កើត Team Original Song មួយក្រុមជារបស់ផ្ទាល់ខ្លួន។ សមាជិកចម្រៀងរបស់លោកមានចំនួន១៣នាក់ ដោយលោកគឺជាអ្នកនិពន្ធ និងផលិតបទចម្រៀងអោយច្រៀងតែម្ដង ដោយសារតែលោកចង់លើកស្ទួយតារាចម្រៀងទាំងនោះ និងចង់បង្ហាញស្នាដៃលលើកស្ទួយវិស័យចម្រៀងខ្មែរ។

ប្រភពដែលបានទម្លាយចេញ បានអះអាងថា លោក Eno បានប្រមូលផ្ដុំសមាជិកក្នុងក្រុមចម្រៀង Original Song នោះរួចរាល់អស់ហើយ ដោយតារាទាំងនោះ ត្រូវគេស្គាល់ថាសុទ្ធតែជាតារាមានទេពកោសល្យ មានសមត្ថភាពខ្ពស់ នៅក្នុងវិស័យចម្រៀង។ សមាជិក Team Original របស់លោក Eno ដែលត្រូវបានគេទម្លាយចេញរួមមាន លោក Deeo Rapper ជាអ្នកចម្រៀង ជាអ្នករ៉េប ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធបទចម្រៀងផង, កញ្ញា លៀង ចាន់ឡា អតីតបេក្ខនារី Xfactor, កញ្ញា សោភា ទេពី អតីតបេក្ខនារី Cambodia Idol, តារាចម្រៀងកញ្ញា អាំម៉ារ៉ា, តារាចម្រៀង កញ្ញា អាន់យ៉ា, តារាចម្រៀង ក្រុម PR, តារាចម្រៀង លោក SO-G-O, តារាចម្រៀង កញ្ញា សរ សុខកញ្ញា, តារាចម្រៀង កញ្ញា ណាន់ ណា, តារាចម្រៀង លោក ហ្វីណាល់, តារាចម្រៀង លោក ទេព អាណាក់, តារាចម្រៀង លោក អុីដា, និងតារាចម្រៀងលោក យ៉ាកូ។ ដំណឹងនេះ ត្រូវបានបែកធ្លាយក្រោយពេល បានផលិតបទចម្រៀង អោយតារាចម្រៀងកម្សត់កញ្ញា អៀង ចាន់ឡា គឺបទ “ស្រ្តី” ដោយមានការគាំទ្រយ៉ាងខ្លាំពីសំណាក់មហាជន។ ក្នុងនោះគេក៏ឃើញលោកបញ្ចេញស្នាដៃ អោយកូនក្រុមដទៃទៀត ដូចជាបទ”អត់អូនមិនបាន ហេតុអ្វីនៅតែក្បត់” បកស្រាយដោយយុវតីវ័យ១៦ឆ្នាំ កញ្ញា អាន់យ៉ា។

ក្រុមចម្រៀងរបស់លោកកំពុងធ្វើអោយមានការចាប់អារម្មណ៍ ដោយសារតែ កញ្ញា សោភាទេពី និង លោក ទេព អាណាក់ ដែលមានឈ្មោះសំឡេងជាយូរមកហើយ ក៏ជាសមាជិក។

លោក Eno បានថ្លែងបញ្ជាក់ថា លោកពុតជាបានបង្កើតTeam Original Song ដូចការលេចឮមែន ដើម្បីផ្ដល់ឱកាសអោយតារាចម្រៀងចាស់ថ្មី ដែលមានសមត្ថភាព អោយមានឱកាសលេចធ្លោនៅក្នុងវិស័យចម្រៀង។ ក្នុងនោះក៏ដើម្បីបញ្ចេញស្នាដៃតែងនិពន្ធរបស់លោក អោយកាន់តែទូលំទូលាយផងដែរ។ លោកថាសមាជិកទាំង១៣ សុទ្ធសឹងតែជាអ្នកចម្រៀងឯករាជ្យទាំងអស់ ហើយបទចម្រៀងដែលលោកនឹងផលិតអោយពួកគេ គឺគ្មានឡើយពាក្យថាCopy ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរ។ មូលហេតុដែលលោកលះបង់ក្នុងការបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួននេះ គឺដោយសារតែលោកយល់ច្បាស់ពីអារម្មណ៍លំបាកនៅក្នុងសិល្បៈ និងចង់អោយអ្នកដែលលោកសំលឹងឃើញទាំងនោះ បានបញ្ចេញសមត្ថភាព។ ម្យ៉ាងមកពីជីវិតរបស់លោកតាំងពី២០០៥ ធ្លាប់ស្គាល់គ្មានសល់ ពីភាពជូរចត់សំពះសុំគេច្រៀងក៏គេមិនអោយ តស៊ូជិះម៉ូតូកញ្ចាស់ម្នាក់ឯងទៅប្រលង ក៏គេថាទៅប្រលងធ្វើអី ហើយពេលប្រលងជាប់បានចូលផលិតកម្មហើយក៏គេមិនធ្វើដូចសន្យា។ លោកថាជីវិតសិល្បៈមកដល់ពេលនេះ គឺស្គាល់អស់ហើយ ពិសេសប្រវត្តិច្រៀងពេលយប់បានមួយថ្ងៃ៤$ ៥$ ជួលផ្ទះនៅម្នាក់ឯងឆ្ងាយពុកម៉ែមួយខែ៤៥$ ទៅសុំគេច្រៀង គេអោយច្រៀងដែរ តែច្រៀងហើយចាញ់បោកគេទៀត ទើបលោកត្រូវតែយកសមត្ថភាពទៅបង្កើតក្រុមOriginal Song ដើម្បីជួយជំរុញទឹកចិត្តតារាផ្សេងទៀត។ លោកថាបទចម្រៀងរបស់Team Original របស់លោក នឹងផុសលើ Chanel Youtube ថ្មីរបស់លោកដែលមានឈ្មោះថា “ENO OFFICIAL.” ឬ ផេកផ្លូវការរបស់លោកគឺ TEAM ORIGINAL និង ENO_Official។

LEAVE A REPLY

Please enter your comment!
Please enter your name here