លន់ ដាណេ លើកទូលនាយក្រឹម

0

ខុសពីសិល្បករសិល្បការិនីមួយចំនួន ដែលក្រោយជោគជ័យ ហាក់មិនសូវរំលឹកដល់គ្រូដើម ដល់អ្នកចុងផ្ដើមដំបូង តារាចម្រៀង និងជាតារាកំប្លែងល្បីឈ្មោះ កញ្ញា លន់ ដាណេ បែរជាពោលពាក្យលើកទូលអ្នកមានគុណក្នុងសិល្បៈរបស់ខ្លួន ក្រោយពេលជោគជ័យស្ដាប់ហើយមិនសរសើរមិនបាន។ កញ្ញាបានទាំងយល់ថា បើគ្មានអ្នកជួយនាងដំបូងម្នាក់នោះទេ ក៏ប្រហែលជាគ្មានវាសនាជាន់ដីអូស្ត្រាលីនោះឡើយ កុំថាឡើយរកលុយពីសិល្បៈក្នុងស្រុកបានដូចសព្វថ្ងៃ។

កញ្ញា លន់ ដាណេ បានថ្លែងពីអូស្ត្រាលីមកថា កញ្ញាពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវបានម្ចាស់ស្ពុនស័រ ជាពិសេសគឺបងប្អូនខ្មែរនៅក្រៅប្រទេសធានាយកនាងទៅសម្ដែងនៅអូស្ត្រាលី ដែលធ្វើអោយនាងបានជួបអ្នកអូស្ត្រាលីជាលើកទី២។ កញ្ញាថាខ្លួនឡើងមកសម្ដែងជាមួយនាយពែកមីរយៈពេល២ខែ ដោយតាមគម្រោងនៅថ្ងៃទី១៩ ខែ១១ ទើបនាងត្រលប់ទៅវិញ។ នាងចាត់ទុកថានេះ ជាជោគជ័យមួយដែលនាងទទួលបានពីការជ្រោមជ្រែងរបស់នាយក្រឹម ដែលបានជ្រើសនាងជាសមាជិកក្រុមកំប្លែង ដោយនាងចាត់ទុកលោកថាគឺជាមេ និងជាអ្នកមានគុណ។ នាងនិយាយថា”បើគ្មានមេខ្ញុំ(នាយក្រឹម) ខ្ញុំមិនដឹងនៅកន្លៀតណាទេ”។ នាងបន្តថា នាយក្រឹមជាអ្នកមានគុណ ហើយបើទោះជាជោគជ័យសិល្បៈកម្រិតណាក៏នាងនៅតែមិនអាចបំភ្លេចគុណបំណាច់ដែលនាយក្រឹម បានផ្ដល់ឱកាស និងបណ្ដុះបណ្ដាលអោយចេះកំប្លែងនោះទេ។ នាងបន្តថា ឱកាសគេហៅច្រៀងការក្នុងស្រុករកពេលសម្រាកមិនចង់បាន បូករួមទាំងឱកាសបានសម្ដែងនៅអូស្ត្រាលីនាពេលនេះ គឺសុទ្ធតែជាចំហាយដែលកើតពីការជ្រោមជ្រែងរបស់នាយក្រឹម។

ការលើកឡើងរបស់នាង បានធ្វើអោយម្នាក់ៗលាន់មាត់ ដែលនាងមិនភ្លេចគ្រូដើមៀមិនភ្លេចប្រភពដើម ហើយនៅតែទន្ទេញជាប់មាត់ ដែលពាក្យពេចន៍របស់នាង បើនាយក្រឹមបានឮពិតជាមិនស្ដាយកម្លាំងដែលខំជ្រោមជ្រែង។

លន់ ដាណេ និយាយថា នាងត្រូវបានគេអញ្ជើញអោយចេញសម្ដែងក្រៅស្រុកជាយូរមកហើយ ប៉ុន្តែមកពីរកពេលទទួលមិនបានសោះ ទើបនាងទើបតែបានទទួលការសម្ដែងនៅអូស្ត្រាលីនៅក្នុងពេលនេះ។ នាងថាមកដល់អូស្រា្តលី ទទួលបានការស្វាគមន៍មិនតិចទេ ដោយការចេញសម្ដែងម្ដងៗគឺមានបងប្អូនខ្មែរច្រើនមកទិញសំបុត្រទស្សនា ហើយរាំលេងសប្បាយៗជាមួយក្រុមនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here