រតនៈ ពិសី បន្តបេសកកម្មនៅអូស្ត្រាលី

0

បញ្ចប់ការការសម្ដែងសិល្បៈទ្រង់ទ្រាយធំនៅក្នុងប្រទេសចិន បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តារាចម្រៀងស្រស់សោភា កញ្ញា រតនៈ ពិសី ឡើងទៅដល់ប្រទេសអូស្ត្រាលីភ្លាម ដែលនាងត្រូវគេឃើញលេចមុខនៅក្នុងប្រទេសសំបូរដោយកង់ហ្គូរូមួយនេះ តាំងពីមុនថ្ងៃភ្ជុំ ខណៈដែលការសម្ដែងរបស់នាងកាលពីថ្ងៃញជុំមុននេះ គឺជោគជ័យខ្លាំង។ នាងគម្រោងបន្តការសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីរហូតដល់អំឡុងខែ១២ឯណោះ បើទោះជានាងត្រូវគេដឹងថា ត្រូវប្រញាប់ចុះមកថតបទចម្រៀង នៅក្នុងផលិតកម្មថោនអោយបានឆាប់។

កញ្ញា រតនៈ ពិសី កំពុងធ្វើអោយអ្នកសិល្បៈច្រណែនខ្លាំងឡើងៗបើធៀបនឹងរយៈពេលមុន ដោយសារគ្រាន់តែបានចុះកុងត្រាជាមួយថោនភ្លាម ក៏មានមុខក្នុងព្រឹត្តិការណ៍«Asean_China Concert» នៅទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន តំណាងប្រទេសកម្ពុជា ហើយចុះមកដល់កម្ពុជាមិនបានប៉ុន្មានម៉ោងផង ក៏ហោះបន្តទៅអូស្ត្រាលីទៀត។ នាងត្រូវបានគេអះអាងថា ទទួលបានការអញ្ជើញអោយច្រៀងរាំជាមួយតារាផ្សេងទៀត រួមមានតារាចម្រៀង លោក សុឹម សុីណាត សមាជិកគ្រួសារតារាកម្ពុជា និងកញ្ញា សន ផល្លិកា ដែលជាតារាចម្រៀងល្បីល្បាញមួយរូប រហូតដល់៣ខែ ដែលមានន័យថា នាងមានយីអ៑ុនកើបលុយបានយូរ។

រតនៈ ពិសី និយាយថា រហូតដល់នាងបញ្ចប់បេសកកម្មនៅលើទឹកដីអូស្ត្រាលី នៅអំឡុងខែ១២ចុងឆ្នាំ ទើបនាងមានឱកាសវាយលុកថតបទចម្រៀងនៅក្នុងផលិតកម្មធំ គឺផលិតកម្មថោន បំពេញតម្រូវការអ្នកស្ដាប់។ យ៉ាងណាមិញនាងបានត្រៀមខ្លួនសម្រាប់ការបញ្ចេញបទថ្មីរួចរាល់អស់ហើយ បើទោះជានាងមិនទាន់ចប់ការសម្ដែងនៅអូស្ត្រាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here