ខួបកូនតារាសម្ដែង លី ម៉ារីណា! តែ កុំមើលម្ដាយ

0

កាលពីយប់ថ្ងៃទី ២៤ កញ្ញា ឆ្នាំ២០១៩ តារាសម្ដែងល្បីល្បាញ អ្នកនាង លី ម៉ារីណា បានប្រារព្ធខួប៥ឆ្នាំកូនប្រុសយ៉ាងអធឹកអធម ដោយមានវត្តមានសិល្បករល្បីល្បាញយ៉ាងច្រើនកុះករចូលរួម។ យ៉ាងណាមិញបើក្រឡេកទៅមើលអ្នកនាងនៅក្នុងពិធីនោះ គឺលែងអស់ដៃតែម្ដង ស្ទើរតែមិនដឹងថា នោះជាខួបរបស់កូនឡើយ ដោយស្មានតែជាខួបរបស់អ្នកនាងទៅវិញទេ។

ពិធីដែលមានវត្តមានភ្ញៀវទាំងសិល្បៈ និងក្រៅសិល្បៈចូលរួមស្កេកស្កះនោះ បើកុំតែប្រកាសថាជាខួបរបស់កូនប្រុស គេស្មានតែជាពិធីខួបរបស់អ្នកនាងច្រើនជាង ដោយសារតែអ្នកនាងលេចធ្លោទាំងការធ្វើខ្លួន និងទទួលស្វាគមន៍ភ្ញៀវ ខណៈដែលស្វាមី និងគ្រួសាររបស់អ្នកនាង ដែលបានអញ្ជើញភ្ញៀវអោយចូលរួមដែរ គឺតែងខ្លួនមិនសូវមើលដឹងថាជាម្ចាស់កម្មវិធី។

២ឈុតដែលអ្នកនាង លី ម៉ារីណា រំលេចនៅក្នុងយប់នោះ ត្រូវបានគេសរសើរថាស្រស់ស្អាតជាងកាលអ្នកនាងធ្វើខួបខ្លួនឯងកាលពីប៉ុន្មានខែមុនទៅទៀត ខណៈដែលកាលពីពេលអ្នកនាងធ្វើខួបខ្លួនឯង អ្នកនាង មិនសូវអញ្ជើញសិល្បករកុះករអោយចូលរួមច្រើនបែបនេះផង។ អ្នកនាងបញ្ជាក់ថា មកពីសល់តែប៉ុន្មានថ្ងៃទៀត ឱកាសបែកគ្នាទៅលេងបុណ្យភ្ជុំនឹងមកដល់ ទើបអ្នកសម្រេចធ្វើខួបកូន៥ឆ្នាំអោយធំ ដើម្បីចាត់ទុកជាពិធីជប់លៀង បែកគ្នាមុនទៅស្រុកតែម្ដង។ នៅក្នុងថ្ងៃនោះ សិល្បករភាគច្រើន ក៏នៅច្រៀងរាំ និងបង្កបរិយាកាសសប្បាយៗ រហូតដល់ម៉ោង១១យប់ ដោយមិនសូវសំបូរអ្នកប្រញាប់ចេញទៅមុននោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here