កុមារី៣នាក់បងប្អូន កាន់តែធ្វើឲ្យកក្រើក Chanel Youtube

0

នៅលើ Chanel Youtube ដែលមានឈ្មោះថា Merl Media កុមារីដែលសុទ្ធតែជាបងប្អូនបង្កើតនឹងគ្នា៣នាក់ កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកុមារីទាំង៣មានសមត្ថភាពសិល្បៈទាំងរាំ និងច្រៀង ហើយជារឿងកម្រដែលបងប្អូនបង្កើតស្រីៗទាំង៣ មាននិស្ស័យ និងដុងសិល្បៈដូចគ្នា។

កុមារីដែលកំពុងធ្វើអោយកញ្ជ្រោលលើសង្គមយូធូបទាំង៣នោះរួមមាន កុមារីឡម កែវពេជ្រចិន្តា បងស្រីភ្លោះអាយុ១១ឆ្នាំ រៀនថ្នាក់ទីបួន, កុមារី ឡម កែវពេជ្រចរណៃ ប្អូនស្រីភ្លោះអាយុ១១ឆ្នាំ រៀនថ្នាក់ទីបួន និងកុមារី ឡម កែវពេជ្រស្រីនាថ អាយុ១០ឆ្នាំ ជាប្អូនស្រីពៅ រៀនថ្នាក់ទីបី។ កុមារីទាំង៣ ត្រូវគេឃើញ Cover បទចាស់ៗ ដោយបញ្ចេញក្បាច់រាំយ៉ាងរស់រវើក និងមានការបកស្រាយបទចម្រៀងជាក្រុមយ៉ាងពីរោះជាប់ចិត្ត ធ្វើអោយអ្នកទស្សនាវីដេអូរបស់ពួកនាង មិនសរសើរមិនបាន។

អ្នកទាំង៣ត្រូវបានគេស្គាល់លើកដំបូងតាមរយៈការចូលប្រលងក្នុងកម្មវិធី The Voice Kids កាលពីឆ្នាំ២០១៧ និងក្នុងការប្រលងក្នុងកម្មវិធី Cambodia got’s talent។ ទោះជាក្រុមបងប្អូនតូចៗទាំង៣ មិនទទួលបានជោគជ័យ ប៉ុន្តែសមត្ថភាពប្រលងនៅក្នុងពេលនោះ ត្រូវបានមហាជនកត់សម្គាល់។ មួយក្រុមនេះកាន់តែមានការទទួលស្គាល់ខ្លាំងឡើង បន្ទាប់ពីដណ្ដើមបានពានក្នុងមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៩ថ្មី នៅទូរទស្សន៍ជាតិ។ អុីចឹងហើយទើបវីដេអូ បទចម្រៀងរបស់កុមារីទាំង៣ មានការគាំទ្រលើសលប់ នៅពេលផលិតជាវីដេអូបទចម្រៀង និង វីដេអូបញ្ចេញក្បាច់រាំនៅលើឆាណែលយូធូប Merl Media។ ក្រុមអ្នកទាំង៣ មិនទាន់ត្រូវបានកំណត់ឈ្មោះនៅឡើយទេ ប៉ុន្តែយោងតាមការបង្ហើប ក្រុមអ្នកទាំង៣ នឹងត្រូវកំណត់ឈ្មោះថា “G Power” បន្ទាប់ពីមានការគាំទ្រភ្លូកទឹកភ្លូកដីទាំងវ័យក្មេងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here