អត្ថបទ៖ វង សច្ចវិជ្ជា
តារាម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្មសាន់ដេ និងជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាយើងលោក ខេមរៈ សេរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីកន្លងទៅ ដោយសារតែជម្ងឺ និងរោគាពាធ។ មរណភាពរបស់នាងធ្វើអោយអ្នកគាំទ្រនិងសាច់ញាតិរបស់កញ្ញាមានកាសោកស្តាយ ពីកាលាចាកនេះយ៉ាងខ្លាំង ដោយលោកខេមរៈ សេរីមន្ត និងគ្រួសាររបស់នាង បានសម្រេចកសាងរូបសំណាកមួយទុកជានិមិត្តរូបនោះផង។ បើទោះជារូបសំណាកនេះ មិនមានមុខមាត់ដូចនាងទាំងស្រុង ប៉ុន្តែម្នាក់បានបង្ហាញការចាប់អារម្មណ៍។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ខេមរៈ សេរីមន្ត បានបង្ហោះមុននេះដោយភ្ជាប់រូបភាពរូបសំណាក់របស់ប្អូនស្រីរបស់លោកយ៉ាងស្រស់ស្អាត អមដោយសំណេរថា៖ “រូបសំណាក ខេមរៈស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំនឹងប៉ាម៉ែ រួមទាំងបងប្អូនទាំងអស់គ្នាពេលនេះរួចរាល់ហើយថ្វីត្បិតប្អូនស្រីខ្ញុំមិននៅតែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនឹងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីងដែលគាត់ស្រលាញ់គាំទ្រប្អូនស្រី គឺនៅឋិតថេរជារៀងរហូត???សូមប្អូនបានទៅដល់ឋានសួគ៌??? “
បន្ទាប់បង្ហោះបានតែប៉ុន្មាននាទីប៉ុណ្នោះធ្វើអោយហ្វេនៗអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើរយ៉ាងខ្លាំងចំពោះរូបសំណាក់របស់ ស្រីពៅ និងមិននឹកស្មានថាលោក សម្ងំកុម៉្មងជាងអោយធ្វើរូបប្អូនស្រីតាំងពីពេលណានោះទេ។” ជាមួយនឹងបង្ហាញពីរូបសំណាក់របស់នាងនេះ អ្នកខ្លះបញ្ចេញយោបល់ថាដូច និងខ្លះថា មិនដូច ប៉ុន្តែម្នាក់ៗសរសើរថា ជាគំនិតដ៏ល្អ ដែលធ្វើអោយមហាជននៅតែចងចាំនាង បើទោះជានាងលាចាកលោកទាំងវ័យក្មេង។






