ជុំ លីណូ ចេញបទចាក់ដោត ស្របពេលទឹកជំនន់ផ្ទះឡើង

0
- Advertisement Banner -

ខណៈដែលស្ថានភាពទឹកជំនន់កំពុងវាយលុកតំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា តារាចម្រៀង ដែលពោរពេញដោយប្រវត្តិតស៊ូ លោក ជុំ លីណូ បានបង្ហោះបទថ្មីយ៉ាងចាក់ដោតមួយ ធ្វើអោយមានការចាប់អារម្មណ៍តែម្ដង។ បទ”ឱ ទឹកជំនន់” របស់លោកគ្រាន់តែចេញជាផ្លូវការភ្លាម មានការចែកចាយគួរឲ្យកត់សម្គាល់តែម្ដង ដោយសារតែខ្លឹមសារ និងអត្ថន័យ គឺចាក់ដោតខ្លាំង។  

បទចម្រៀងក្ដៅៗក្រោមចំណងជើងថា”ឱ ទឹកជំនន់” មួយបទនេះ បង្ហាញពីអត្ថន័យលន្លង់លន្លោចព្រោះតែគ្រោះទឹកជំនន់ ដែលបានកើតឡើងក្នុងរដូវវស្សានេះ។ លោក ជុំ លីណូ បញ្ជាក់ថា ដោយសារតែអារម្មណ៍របស់លោក ឌិតដាមដោយទិដ្ឋភាពដ៏សង្វេគនៃគ្រោះទឹកជំនន់កំពុងកើតឡើង ទើបលោកសម្រេចចិត្តផលិតបទចម្រៀងនេះឡើង ដើម្បីរៀបរាប់ពីទុក្ខសោក និងពីមហន្តរាយដែលបានកើតឡើងពីគ្រោះទឹកជំនន់។  បទចម្រៀងនេះ លោកសម្រេចផលិតឡើង ដើម្បីជាការលើកទឹកចិត្ត និងបួងសួងចំពោះបងប្អូនខ្មែរ ដែលជួបប្រទះនូវគ្រោះទឹកជំនន់កុំអោយមានគ្រោះថ្នាក់ ក៏ដូចជាចង់អោយពួកគាត់មានការប្រយ័ត្នប្រយែងខ្ពស់។ 

អ្វីដែលលោកក្ដុកក្ដួល គឺបទចម្រៀងមួយបទនេះ ធ្វើអោយលោកបង្ហូរទឹកភ្នែកក្នុងពេលថតច្រៀង ដោយសារតែអត្ថន័យនៃបទចម្រៀង ធ្វើអោយលោកស្រម៉ៃឃើញពីទិដ្ឋភាពដ៏សោកសង្រេងរបស់បងប្អូនខ្មែរ  ដែលជួបនឹងគ្រោះទឹកជំនន់។ 

 ចង់ដឹងថាបទចម្រៀងរបស់លោក ស្ដាប់ហើយចាក់ដោតប៉ុណ្ណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here