គ្មានអ្នកណាមិនដឹងនោះទេ ថាបទ«មាននឹកបងទេអូន» គឺជាបទល្បីល្បាញក្នុងស្រទាប់មហាជន តាំងពីចេញបង្ហោះ។ អ្វីដែលភ្ញាក់ផ្អើលបទចម្រៀងនេះ ត្រូវបានផលិតកម្មថោនយកទៅផលិតជា MV ក្រោមការផលិតពីលោក រ៉េត ដែលឆ្នើមខាងផលិតសាច់រឿងប្រចាំផលិតកម្មថោន ដែលកាន់តែធ្វើអោយមួយបទកក្រើក។
អ្នកគាំទ្រច្រើនឡើង កាន់តែផ្ដោតការចាប់អារម្មណ៍ បន្ទាប់ពីផលិតកម្មថោនដាក់បង្ហោះMV បទល្បី«មាននឹកបងទេអូន»សំនៀងរបស់ រិទ្ធ ប្រុសពៅ ដែលគេធ្លាប់ស្តាប់យ៉ាងពេញនិយម ក្នុងស្រទាប់មហាជន។ បទចម្រៀងរបស់លោកត្រូវបានផលិតកម្មថោន យកមកសម្រិតសម្រាំងជាសាច់រឿង មើលហើយជក់ភ្នែក ដោយទើបតែបង្ហោះប៉ុណ្ណោះ ក៏មានអ្នកចូល View របស់ដល់ច្រើនខេភ្លាមៗ។ វត្តមានបទនេះ នៅក្នុងផលិតកម្មធំ ធ្វើអោយម្ចាស់បទ ដែលពោរពេញដោយភាពរីករាយរហូត ស្ទើរគ្រប់សកម្មភាពជាមួយមិត្តរួមក្រុមរូបនេះ កាន់តែមានមោទនភាព និងឈានដល់គោលដៅ។
ក្រោយពេលចេញ MV ផ្លូវការ បទនេះមានអ្នកទស្សនាច្រើនជាបន្តបន្ទាប់ធ្វើឲ្យ ដែលធ្វើអោយគេមើលឃើញភ្លាមៗ ថាបទនេះមានសន្ទុៈខ្លាំងម្ដងទៀត បន្ទាប់ពីបទនេះកញ្ជ្រោលស្រទាប់មហាជនយ៉ាងខ្លាំងមកហើយ។
ចង់ដឹងថា MV បទ«មាននឹកបងទេអូន» មានសាច់រឿងបែបណា សូមទស្សនាដូចតទៅ៖












