អតីតក្រុម High Rock លោក ហេង កាន់ឌី ត្រូវគេសង្ស័យថា បង្ហាញខ្លួនក្នុងបទ”លាក់បាំង”

0

បន្ទាប់ពីអតីតតារាចម្រៀង ក្នុងក្រុម High Rock ដែលល្បីជិត២០ឆ្នាំមុន លោក ហេង កាន់ឌី បានស៊ែរចម្រៀង Original មួយបទក្រោមចំណងជើងថា”លាក់បាំង” ហើយប្រើប្រយោគថា Coming Soon បានធ្វើឲ្យគេប៉ាន់ស្មានភ្លាមៗ ថាលោកត្រលប់មកកាន់វិថីសិល្បៈជាថ្មីវិញហើយ ខណៈដែលឈុតខ្លីក្នុងបទ”លាក់បាំង” ដែលបានបង្ហាញ ក៏ត្រូវគេប៉ាន់ស្មានថាអាចមានលោកគឺជាតារាចម្រៀងម្នាក់ក្នុងចំណោមក្រុម ទ្រីអូ ទាំង៣នោះផង។

ចម្រៀងបើកក្បាលរបស់ក្រុម 3Trio (ទ្រីអូ) នេះ ចេញមកធ្វើឲ្យមានការងឿងឆ្ងល់តែម្ដង ដោយសារតែក្នុងបទចម្រៀងគឺលាក់មុខអ្នកចម្រៀង ដោយបញ្ជាក់ត្រឹមតែថាជាបទដែលដែលបកស្រាយដោយតារាប្រុស៣ដួង។ យ៉ាងណាមិញ បទចម្រៀងនេះ ត្រូវបានអាក់ខោនផ្លូវការរបស់លោក ហេង កាន់ឌី ដែលជាសមាជិករបស់ក្រុមហាយរ៉ក់កាលពីជាង១០ឆ្នាំមុន ចែកចាយ ស្របគ្នាដែលមានការបង្ហើបថា តារា៣ដួងនោះសុទ្ធតែជាសមាជិកក្នុងក្រុមហាយរ៉ក់ និង Hi-Fi ដែលធ្លាប់វាយលុយប្រជាប្រិយភាពកាលពីជាង១០ឆ្នាំមុនដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here