អត្ថបទ៖ វង សច្ចៈវិជ្ជា
តារាសម្តែង និង ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន មុននេះបន្តិច បានទម្លាយសារចេញពីអារម្មណ៍ពិតផ្ទាល់ខ្លួន ប្រាប់មហាជនឲ្យដឹងជាសាធារណៈថា ទោះបីជាពេលខ្លះនៅលើឆាកទូរទស្សន៍ នាងរមែងបញ្ចេញទឹកមុខសើចសប្បាយរីករាយ ប៉ុន្តែធាតុពិតនាងក៏មានអារម្មណ៏តុកសុិកបាក់ទឹកចិត្ត ដែលគេហៅយ៉ាងសាមញ្ញថា Depressionជារឿយៗផងដែរ។ ការបង្ហោះរបស់នាង ធ្វើឲ្យគេមើលឃើញថាបណ្ដាលមកពីនាងមានរឿងគិតច្រើន រឿងមិនសប្បាយចិត្តលាយលំ ដែលមិនអាចឲ្យបរិយាយបាន ហើយតម្រូវឲ្យនាងប្រឈមមុខត្រូវដោះស្រាយ។ នៅលើពិភពលោកគេកំពុងខ្លាចជំងឺនេះ ដោយសារតែមានមនុស្សឈានដល់ការធ្វើអត្តឃាតខ្លួនឯងច្រើននាក់មកហើយ នៅពេលជំងឺនេះរុករាន ហើយសាមីខ្លួនយល់ថាគ្មានដំណោះស្រាយ។
កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន បានសរសេររៀបរាប់ថា នាងពេលនេះ ស្ទើរតែចង់កើតជំងឺបាក់ទឹកចិត្ត ឬ អង់គ្លេស គេ ហៅថា Depression ទៅហើយ ប៉ុន្តែពេលខ្លះពុំមាននរណាម្នាក់យល់ពីអារម្មណ៍របស់នាងនាពេលនេះឡើយ។ នាង បញ្ជាក់ថា មិនដែល បានស្រួលចិត្តទេ មិនមានពេលវេលាសម្រាប់ខ្លួនឯង មិនសប្បាយចិត្ត ក៏មិនមាត់ ទុកក្នុង ចិត្ត ពេលខ្លះចង់ Depression ម្តងៗដែរ។
ការបង្ហោះរបស់ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រ និង អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកមួយចំនួន ថ្លែងសារផ្តល់ជាមតិ ហើយផ្តល់កម្លាំងចិត្តឲ្យតារាស្រីរូបនេះត្រូវតស៊ូ និងព្យាយាម សម្រាប់ផ្លូវជីវិតមួយនេះ ខណៈមានអ្នកខ្លះបាននិយាយថា អាយដលយកពេលដើរលេងអោយបានច្រើនៗ នោះ ចិត្តយើងនឹងមានតែពាក្យថាសប្បាយៗហើយ៕