MC វុទ្ធី ប្រកាសហក់ចូលការងារសង្គមជាថ្មី

0

ក្នុងពីធីខួបកំណើតកាលពីយប់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៩ ពិធីករ លោក យ៉ន វុទ្ធី បានអះអាងថា លោកនឹងត្រលប់មកកាន់សកម្មភាពសប្បុរសធម៌ជាថ្មីវិញហើយ បន្ទាប់ពីលោកមមាញឹកនឹងការងាររកកម្រៃ ហើយស្ទើរតែបាត់មុខទាំងស្រុងពីសកម្មភាពសង្គម។ ក្នុងនោះលោកក៍ប្រកាសលេចមុខក្នុងការងារសិល្បៈមួយចំនួន កុំឲ្យអ្នកខ្លះយល់ថាលោកលាឈប់ពីសិល្បៈនោះផងដែរ។

លោក យ៉ន វុទ្ធី និយាយថា ក្នុងមួយរយៈចុងក្រោយ លោកកាន់តែដាច់ឆ្ងាយខ្លាំងឡើងពីការងារសិល្បៈ ជាពិសេសការលេចមុខក្នុងសកម្មភាពសប្បុរសធម៌ ដោយសារតែលោកហក់ចូលក្នុងវិស័យអចលនទ្រព្យ។ អុីចឹងហើយទើបលោកនៅតែសម្រេចចិត្តធ្វើពិធីខួបកំណើត ដើម្បីជួបជុំមិត្តភ័ក្ត្រ និងអ្នកសិល្បៈកុំឲ្យឆ្ងាយគ្នា។ លោកនិយាយថាខ្លួនមិនអាចបោះបង់អតីតកាលដែលខ្លួនធ្លាប់ប្រឡូកនោះទេ ខណៈដែលលោកយល់ថាកេរ្តិ៍ឈ្មោះដែលមានការចាប់អារម្មណ៍មកទល់ពេលនេះ នៅក្នុងរង្វង់សិល្បៈកន្លងមក ក៏ព្រោះកើតពីចំហាយពិធីករ និងការងារសប្បុរសធម៌ទាំងឡាយ។ លោកប្រកាសថានឹងទទួលចេញមុខក្នុងការងារសង្គម និងការងារសិល្បៈជាថ្មីឲ្យបានឆាប់ៗ ដើម្បីពង្រីកកេរ្តុិ៍ឈ្មោះជាថ្មី។

ងាកទៅពិធីជប់លៀងអបអរខួបកំណើតរបស់លោកនៅក្នុងឆ្នាំនេះវិញ គេនៅតែឃើញវត្តមានតារាសិល្បៈចូលរួម បើទោះជាមិនច្រើនដូចពេលលោកនៅសកម្មក្នុងសិល្បៈ។ លោកថាខ្លួនមិនមែនធ្វើខួបដើម្បីចង់បានចំណងដៃនោះទេ ប៉ុន្តែអ្វីដែលលោកចង់បានគឺស្នាមញញឹមដែលកើតឡើងពីការជួបជុំគ្នា នៅក្នុងពិធីរបស់លោកនាថ្ងៃនោះ។ លោកថាខ្លួនសប្បាយចិត្ត ដែលមួយឆ្នាំបានជួបជុំគ្នាម្ដង ជាពិសេសមិត្តភ័ក្ត្រចាស់ៗ ដែលខានជួបគ្នាយូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here