មើលទិដ្ឋភាពតារាៗ ក្នុងពិធីខួបកំណើតម្ចាស់ហាងវីហ្វ្រេន មុនទៅអូស្រ្តាលី

0

មិនខុសពីពិធីខួបកំណើតរាល់ឆ្នាំ ពិធីខួបកំណើតរបស់លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេនកាលពីយប់ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៩ ក៏នៅតែកុះករដោយតារាៗផងដែរ។

ក្នុងនោះវត្តមានតារាល្បីៗ ក៏បង្ហាញខ្លួនមិនតិចនាក់នោះដែរ ដូចជា អ្នកនាង លី ម៉ារីណា, កញ្ញា ពៅ លីដា, អ្នកនាង ឆ័យលី ដាឡែន, លោក រតនៈ វិសិដ្ឋ, កញ្ញា រ៉ូលីន, លោក សុិន សុធារិទ្ធ, លោក អុឹម ជីវ៉ា, កញ្ញា តូតា, កញ្ញា យ៉េយ៉េ, កញ្ញា ជាតិ សុច្ចកា, លោក ប៑ូ តាំងហៀង, កញ្ញា ហុិន លីដា, កញ្ញា ពេជ្រ អាវីហ្សា, កញ្ញា ញឹម ចាន់ថន, លោករ៉ូណាន់, លោក ទ្រី តារាវុធ និងសិល្បៈក្មេងៗជាច្រើនរូបទៀត។

នៅក្នុងពិធីនោះ លោក ចេង វណ្ណា ប្រកាសថាគ្រាន់តែជារាត្រីជួបជុំ ដើម្បីជួបជុំផលិតករ មិត្តភ័ក្ត្រ និងក្រុមសិល្បករដើម្បីសប្បាយៗប៉ុណ្ណោះ គឺមិនមែនសម្រាប់តែខួបកំណើតមួយមុខនោះទេ។ អុីចឹងហើយ ទើបគេឃើញពិធីរបស់លោកហាក់មានទិដ្ឋភាពសប្បាយៗជារួម ដោយមិនមែនលេចធ្លោតែម្ចាស់ខួបតែម្យ៉ាង។ នេះក៏ជាការជួបជុំ មុនពេលលោកចេញទៅដើរកម្សាន្តនៅក្នុងប្រទេសអូស្ត្រាលីរយៈពេល២សប្ដាហ៍ នៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពសប្បាយៗ ក្នុងពិធីខួបរបស់លោក ដែលចម្រុះសុទ្ធសឹងតែសិល្បករល្បីៗ៖

LEAVE A REPLY

Please enter your comment!
Please enter your name here