ត្រឹមជាពលករកូរ៉េ! សំណាងបានច្រៀងបទម្ចាស់ស្នាដៃ”អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ”

0

មានអ្នកណាមិនដឹងនោះទេ ថាស្នាដៃភាគច្រើនរបស់កវីនិពន្ធ លោក វិរៈ ពន្លក ច្រើនជួយឲ្យអ្នកចម្រៀងទទួលបានការគាំទ្រ ដោយសារតែស្នាដៃទាំងនោះ គឺក្រៅពីបង្កប់អត្ថន័យ ក៍ច្រើនជាបទមានសាច់ភ្លេងល្អ។ អុីចឹងហើយទើបអ្នកបានឃើញពីការបង្ហោះថាពលករកូរ៉េមួយរូប ត្រូវបានកវីរូបនេះផលិតបទចម្រៀងឲ្យច្រៀង គឺពិតជាសំណាងខ្លាំង ខណៈដែលតារាចម្រៀងមួយចំនួនក៏សុទ្ធតែចង់បានឱកាសនេះ។

យោងតាមហ្វេសប៑ុកផ្លូវការរបស់លោក វិរៈ ពន្លក ម្ចាស់ស្នាដៃបទ”អាចរួមទុក្ខម្ដេចមិនអាចរួមសុខ”បានបង្ហោះថាខ្លួនបាននិពន្ធចម្រៀងមួយបទជូនដល់ពលករកូរ៉េមួយរូប ដោយសារតែពលកររូបនោះចង់សម្រេចបំណងមានបទចម្រៀងផ្ទាល់ខ្លួន ក្នុងពេលមកលេងស្រុក។ លោកក៏ប្រកាសទទួលយកពលករកូរ៉េរូបនោះ ឲ្យធ្វើជាតារាចម្រៀងផង នៅពេលលោកបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េនាខែ៤ឆ្នាំក្រោយ។

លោក វិរៈ ពន្លក បង្ហោះថា “សារ៉ា វីរៈ ប្អូនប្រឹងតស៊ូមកពីកូរ៉េ មកដល់ខ្មែរសុខចិត្តសូមច្បាប់ថៅកែ ដើម្បីគ្រាន់តែចង់ច្រៀងបទថ្មីដែលប្អូនស្រលាញ់។ រឿងអីបងបដិសេធប្អូន? តោះបងប្អូនមកស្គាល់ និងស្តាប់បទថ្មីរបស់ ឃុត សារ៉ាវិរៈ ទាំងអស់គ្នាគឺបទ” គ្មានអ្នកក្បត់ក៏គ្មានអ្នកខុស”។

យោងតាមការបង្ហោះ បទ “គ្មានអ្នកក្បត់ក៏គ្មានអ្នកខុស” គឺជាការបកស្រាយដោយពលករកូរ៉េឈ្មោះ សារ៉ា វីរៈ ក្រោមការនិពន្ធទំនុកច្រៀង និង មេឡូឌី ដោយរូបលោកផ្ទាល់ គឺកវីនិពន្ធ វីរៈ ពន្លក ដែលមានស្នាដៃរាប់មិនអស់ក្នុងពិភពចម្រៀង ខណៈដែលបទ”អាចរួមទុក្ខម្ដេចមិនអាចរួមសុខ” គឺជាស្នាដៃរបស់លោក កំពុងល្បីនាពេលនេះ។ មួយបទនេះ សម្រួលតន្ដ្រី ដោយ PETY SAM និងក្រាហ្វិក-កាត់ត ដោយលោក គង់ តូ។ លោក វិរៈ ពន្លក បញ្ជាក់ថា លោក សារ៉ា វិរៈ មិនគ្រាន់តែជាពលករនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានទឹកដមសំលេងល្អ និងមានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងផងដែរ ទើបលោកសម្រេចចិត្តនិពន្ធបទឲ្យច្រៀង៣បទ តែថតចប់តែមួយបទ ព្រោះប្រញាប់ទៅធ្វើការនៅកូរ៉េវិញ។ លោកបានទាំងរំពឹងថា បទ”គ្មានអ្នកក្បត់ ក៏គ្មានអ្នកខុស”របស់លោក សារ៉ា វិរៈ នឹងផ្ទុះការគាំទ្រនោះផង ជាពិសេសនៅក្នុងរង្វង់ពលករកូរ៉េ ដែលលោកបម្រើការ។

LEAVE A REPLY

Please enter your comment!
Please enter your name here