ប្រើតែមួយបទ! ប៑េប៑ី លេចធ្លោនៅថោន

0

ខុសពីតារាចម្រៀងមួយចំនួន លុះតែបញ្ចេញលើសពី២បទ ទើបមានឱកាសកញ្ឆក់បានការគាំទ្រពីទស្សនិកជន សម្រាប់តែតារាចម្រៀង សាច់សខ្ចី រូបសម្រស់ផូរផង់ កញ្ញា ប៑េប៑ី គឺចំណាយតែមួយបទប៉ុណ្ណោះ តែអាចធ្វើឲ្យសន្ទុះចាប់អារម្មណ៍ ក្នុងនាមជាតារាចម្រៀងថ្មីនៅថោនលេចធ្លោតែម្ដង។ មកទល់ពេលនេះមួយបទ”Be Me” ដែលទើបចេញបង្ហោះបើកឆាករបស់នាង នៅក្នុងផេកផ្លូវការរបស់ថោន កំពុងធ្វើឲ្យនាងត្រូវគេគិតថានឹងឡើងកូដដោយមិនពិបាក។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ បន្ទាប់ពីបទ”Be Me” ដែលមានចង្វាក់យ៉ាងប្លែកត្រចៀករបស់នាង ត្រូវបានដាក់បង្ហោះ។ ចម្រៀងបើកឆាករបស់កញ្ញា ប៑េប៑ី លើផេកផ្លូវការរបស់ផលិតកម្មថោននេះ ធ្វើឲ្យគេមើលឃើញភ្លាមៗថា នឹងបញ្ចេញស្ទីលមិនធម្មតា ដើម្បីឲ្យបទ”Be Me” របស់នាង កាន់តែលេចធ្លោ។ អ្នកគាំទ្រភាគច្រើនស្រម៉ៃភ្លាមៗថា នាងនឹងបញ្ចេញក្បាច់រាំបានរស់រវើក ក្នុងពេលដែលនាងក៍ជាតារាស្រីដែលលេចធ្លោទាំងរូបសម្រស់ ទឹកដមសំលេង និងក្បាច់រាំគួរឲ្យទាក់ទាញរួចទៅហើយ នាពេលកន្លងមក។ ចម្រៀងទាក់ទាញក្ដៅមួយបទនេះ គ្រោងបញ្ចេញជា MV ក្នុងពេលឆាប់ៗ ដោយប្រភពពីខាងផលិតកម្មបង្ហើបថា កញ្ញា ប៑េប៑ី បានត្រៀមបញ្ចេញក្បាច់រាំ មិនណយនោះទេ ដើម្បីឲ្យបទចម្រៀងដំបូងរបស់នាងកាន់តែលេចធ្លោ។ ប្រភពផ្លូវការក៏បានព្រលយថា ផលិតកម្មថោន នឹងបញ្ចេញបទចម្រៀងខ្លាំងៗបន្តបន្ទាប់ដើម្បីជួយឲ្យនាងក្លាយជាគ្រាប់ពេជ្ររះថ្មីរបស់ផលិតកម្មថោន។

អ្នកគាំទ្រជាច្រើនលើកឡើងថា ត្រឹមតែមួយបទ”Be Me” តារាចម្រៀង កញ្ញា ប៑េប៑ី កន្រ្តាក់បានការចាប់អារម្មណ៍បានខ្ពស់បែបនេះទៅហើយ។ ដូច្នេះហើយទើបវត្តមានរបស់នាងនៅក្នុងផលិតកម្មថោន ពិតជាមិនលំបាកនោះទេ ដើម្បីក្រសោបប្រជាប្រិយឈានឡើង។ ប្រសិនបើថោនប្រើយុទ្ធសាស្ត្រលើកស្ទួយតារាស្រីរូបនេះ ឲ្យមានបទល្អៗដូចជាបទ”Be Me” តែមួយប្រាវទៀត ពិតណាស់ថា ប៑េប៑ី នឹងក្លាយជាតារាជួរមុខម្នាក់ដោយមិនបាច់រុញច្រើន។

ចង់ដឹងថា បទបើកឆាក”Be Me”ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ ពិរោះ និងប្លែកត្រចៀកប៉ុណ្ណា សូមរីករាយស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here