ចាំអីទៀត! តោះបោះឆ្នោតឲ្យតំណាងកម្ពុជាយើង ក្នុងការប្រកួត Mister Tourism នៅមីយ៉ាន់ម៉ា

0

នៅក្នុងពេលនេះ គណកម្មការ ព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 បានប្រកាសពីការបោះឆ្នោតលើផេករបស់ខ្លួនជាផ្លូវការហើយ ដើម្បីស្វែងរកបេក្ខជនមួយរូបឲ្យគ្រងតំណែងតារាប្រជាប្រិយភាព។ លោក ហុី ប៑ុន្ថា តំណាងពីប្រទេសកម្ពុជាក៏ស្ថិតក្នុងបញ្ជីឲ្យបោះឆ្នោតនោះ ដោយលោក និងអ្នកគាំទ្រទទូចឲ្យមានការចូលរួម Like និង Share ឲ្យបានស្រុះដៃ ដើម្បីកុំផ្ដល់ឱកាសឲ្យលោកទទួលបានពានមួយត្រលប់មកវិញជាមុខមាត់របស់កម្ពុជា។

លក្ខណ្ឌនៃការបោះឆ្នោតនេះ គឺតម្រូវឲ្យចូលផេកដែលបានភ្ជាប់លីងនៅក្នុងអត្ថបទនេះ ដោយជ្រើសរើសរករូបរបស់លោក ហុី ប៑ុន្ថា បេក្ខភាពពីកម្ពុជា ហើយធ្វើការ Like និង Share ដើម្បីយកពិន្ទុ។ រាល់ការ Like មួយទទួលបាន១ពិន្ទុ និងការ Share មួយទទួលបាន១ពិន្ទុ តែលុះតែអ្នក Share ដោយភ្ជាប់ពាក្យថា #MMTCU ទើបទទួលបានពិន្ទុ។ កម្មវិធីប្រកាសថា៖
សូមធ្វើការ like and share
1 Like = 1 ពិន្ទុ
1 Share = 1 ពិន្ទុ
សូម like sticker :+1: កុំប្រើ stickers :hearts: ហើយកុំភ្លេចដាក់ #MMTCU រាល់ពេល Share

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ ធ្វើឡើងតាំងពីថ្ងៃទី ២២ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា នេះ ខណៈដែលបេក្ខជនរបស់កម្ពុជា គឺលោក ហុី ប៑ុន្ថា បានយកឈុតរាជបុត្រនាគរាជដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូដខ្មែរអស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ យកទៅប្រកួត។ ការប្រកួតនេះ ក៏មានការប្រកួតជ្រើសរើសកញ្ញាឯកផងដែរ ដោយមានបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងគ្នារហូតដល់ជាង៣០។

https://www.facebook.com/pg/tcuniverse.org/photos/?tab=album&album_id=687871411624608

LEAVE A REPLY

Please enter your comment!
Please enter your name here