វង​ សច្ចៈវិជ្ជា​ ទាំងម្ដាយទាំងឳពុកបោះបង់ចោលទាំងវ័យក្មេង

0

 

អត្ថបទ៖ រុន ណាកូ

តារាវ័យក្មេងមួយរូប គឺ លោក វង សច្ចៈវិជ្ជា ដែលប្រិយមិត្តមួយចំនួន ជាពិសេសមិត្តៗយុវ័យស្គាល់ថាជាតារាសម្តែង និងជាពិធីករក្រមុិចក្រមើុមនៅក្នុងកម្មវិធីសប្បុរសធម៌កន្លងមក ការពិតមានស្នាមញញឹមតែលើឆាកតន្ត្រី និងក្នុងកម្មវិធីជួបជុំអ្នកសិល្បៈប៉ុណ្ណោះ។ លោកជាតារាមានទេពកោសល្យសិល្បៈ ប៉ុន្តែក្រឡេកទៅមើលពីជីវិតឯកជន គឺស្ទើរមិនជឿត្រចៀក។

អ្នកសិល្បៈដែលប្រឡូកការងារភាគច្រើនជាមួយលោក បានត្រឹមតែសរសើរថាលោកបមានចរិកស្លូតបូត ពូកែលេងសើចច្រើន ​និងពូកែវោហាមិនចេះរីងស្ងួត​ ធ្វើអោយអ្នកជុំវិញខ្លួន សប្បាយរីករាយប៉ុណ្ណោះ ប៉ុន្តែមនុស្សតិចណាស់ ដែលបានដឹងថាលោកគឺជាក្មេងដែលរឹងមាំម្នាក់ ក្រោយពីឳពុកម្ដាយ និងបងប្រុសបោះបង់លែងនឹកនា។ លោក វង សច្ចៈវិជ្ជា ដែលក្នុងសិល្បៈហៅថា Vj Vichea បានរៀបរាប់ថា អ្នកឃើញថាលោកជោគជ័យការងារសម្តែង ថតស្ពតពាណិជ្ជកម្ម ពិធីករក្នុងកម្មវិធីនានា និងមានជំនាញថតរូបអាជីពផង ពិតជាគិតថាជាក្មេងដែលមានស្ថានភាពគ្រួសារប្រក្រតី។ ប៉ុន្តែការពិតលោកស្ទើរតែស្គាល់មុខឳពុកម្ដាយ និងបងប្រុសបង្កើតរបស់លោកមិនច្បាស់នោះផង ខណៈដែលអ្នកទាំង៣ នៅមានជីវិតរាល់ថ្ងៃ តែមិននឹកនាលោក គឺបោះបង់ចោលតាំងពីវ័យ៥ឆ្នាំ។ លោក វង សច្ចៈវិជ្ជា បញ្ជាក់ថា បើកុំតែបានចូលប្រឡូកសិល្បៈជិត១ឆ្នាំចុងក្រោយ ប្រហែលជាជីវិតរបស់លោកមិនដឹងជាមានសតិអារម្មណ៍ប៉ុណ្ណានោះទេ នៅពេលនឹកដល់រឿងដ៏អភ័ព្វនេះ។ លោកថា ក្នុងវ័យ៥ឆ្នាំ ឳពុកម្ដាយរបស់លោកបានចែកផ្លូវគ្នា ដោយឳពុកក៏ដើរចេញទៅបាត់មិននឹកនាកូន ហើយម្ដាយរបស់លោកក៏បែរជារកផ្លូវបាត់បង់កូនៗទាំង៣ ចេញទៅអាមេរិកបាត់ ដោយបាត់ដំណឹងសូន្យមកទល់នឹងពេលនេះ។ លោកថាឳពុលបោះបង់រូបលោក៣នាក់បងប្អូនមិនមែនជារឿងចម្លែកដែលមនុស្សភាគច្រើនពិបាកស្មាននោះទេ ប៉ុន្តែសម្រាប់ម្ដាយទៅបាត់ទាំងលោកនៅកុមារភាព ហើយមិននឹកនាសូម្បីតែបងប្អូន និងម្ដាយបង្កើតរបស់ខ្លួននៅស្រុកខ្មែរ ដោយប្រើជីវិតថ្មីទាំងស្រុងដូចម្ដាយលោក គឺស្ទើរមិនមានឡើយ។ លោកត្រូវជីដូន និងមាមីងយកមកចិញ្ចឹមក្រោយពេលឳពុកម្ដាយបោះបង់ ខណៈដែលបងប្រុសទី១របស់លោក ក៏រសាត់អណ្ដែតទៅមានប្រពន្ធ មិននឹកនាលោកមកទល់ពេលនេះ ដោយបងទី២របស់លោកគ្រោះថ្នាក់ស្លាប់កាលពីពេលថ្មីៗ ក៍បងទី១ និងឳពុកម្ដាយមិនដឹង។

លោក វង សច្ចៈវិជ្ជា បន្តថា លោកត្រូវតស៑ូធ្វើការរកលុយតាំងពីក្មេង បើទោះជីដូន និងមាមីង ចិញ្ចេមបីបាច់ដោយក្ដីអាណិត មិនស្អប់ខ្ពើមលោកក្រោយឳពុកម្ដាយ និងបងធំបោះបង់។ លោកចេះរៀនរកលុយតាំងពីថ្នាក់ទី៧មកម្ល៉េះដោយការងារអ្វីក៏ធ្វើ សុីឈ្នួលអ្នកណាក៏ទទួល ហើយការជួយធ្វើកិច្វការមាមីង ដើម្បីបានលុយខ្លះ គឺជាអ្វីដែលលោកប្រកាន់ភ្ជាប់។ លោកតស៑ូសន្សំលុយទិញបានកាម៉េរា ហើយដើរថតរូបជាមួយបងប្អូន ក្នុងពិធីផ្សេងៗ ដោយអាជីពជាជាងថតរូបនេះ បានជួយអោយលោកបានបន្តការសិក្សាមកទល់នឹងបច្ចុប្បន្ន។ លោកថាខ្លួនទទួលការមើលងាយពីីមិត្តភ័ក្ត និងអ្នករួមអាជីពស្ទើមួយជីវិតមកហើយ ជាពិសេសបន្ទាប់ពីលោកចូលប្រឡូកក្នុងសិល្បៈ ហើយមិនមានរបស់ប្រើប្រាស់ថ្លៃថ្នូរដូចគេ។ យ៉ាងណាមិញ លោកមានអំណោយផលមួយពីធម្មជាតិគឺ ភាពរួសរាយ ការដាក់ខ្លួន និងចេះកំប្លុកកំប្លែង ទើបធ្វើអោយលោកទទួលបានការអាណិតស្រលាញ់មកទល់ពេលនេះ ជាពិសេសសិល្បកររៀមច្បង។ លោក វង សច្ចៈវិជ្ជាបន្តថា បើទោះជាក្នយងពេលនេះ លោកចាប់ផ្ដើមមានគេស្គាល់ជាបណ្ដើរៗក្នុងសិល្បៈ ហើយមានលទ្ធភាពគ្រប់គ្រាន់ស្វែងរកម្ដាយ រកឳពុក និងធ្វើទំនាក់ទំនងជាមួយបងប្រុស តែលោកមិនធ្វើនោះទេ ដោយសារតែលោកធ្លាប់រស់ម្នាក់ឯង បានរឹងមាំហើយ ម្យ៉ាងបើអ្មកទាំង៣ យល់ថាលោកជាសាច់ឈាម គឺតែមានការទទួលខុសត្រូវខ្លះនាពេលកន្លងមកផង ទើបលោកបំភ្លេចចោល ហើយបានប្រាប់ខ្លួនឯងជាប្រចាំថា ខ្លួនអត់មានឳពុក អត់មានម្ដាយ និងជាកូនកំព្រា មានតែមាមីង និងបងប្អូនសាច់ឆ្ងាយ។ ក្នុងរង្វង់សាច់ញាតិរបស់លោក ភាគសុទ្ធតែជាគ្រូអ្នកកាសែត និងជាជាងថតរូប ទើបលោកអាចក្លាយជាអ្នកថតរូបអាជីព និង ចេះកាត់តរូបភាពខ្លះ មកទល់ពេលនេះ។ យ៉ាងណាមិញ លោកប្រកាសមិនដកឃ្លាពីសិល្បៈនោះទេ ជាពិសេសបន្ទាប់ពីមានពន្លឺក្រោមការជ្រោមជ្រែងពីគ្រួសារតារាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here