មកដឹងពី ឆ័យលី ដាឡែន ក្រោយបែកស្វាមី

0

 

អត្ថបទ: រុន ណាកូ

មួយរយះចុងក្រោយនេះ អ្នកនាង ឆ័យលីដាឡែន ដែលជាតារាដែលមានឈ្មោះបោះសំឡេងខាងតួឆ្នាស់ឆ្នើមក្នុងខ្សែភាពយន្តនឹងជាតារាចម្រៀងនោះ ហាក់បីដូចជាមានការកំរើកឡើងទីផ្សារយ៉ាងខ្លាំងទាំងការសម្តែងនឹងចម្រៀងឡើងវិញ។ អ្នកនាងក៏ចេញមុខប្រកាសអាជីវកម្មថ្មី ក្រោយសារភាពលែងប្ដី យ៉ាងបើកចំហរនោះផង។

អ្នកនាង ឆ័យលី ដាឡែន និយាយថាមួយរយៈនេះមានការរវុលខ្លាំងស្ទើរតែដកឃ្លាមិនរួច ទាំងការសម្តែងខ្សែភាពយន្ត ក្នុងទូរទស្សន៍ និងកុនខ្នាតធំ។ អ្នកនាងរំពឹងទុកយ៉ាងខ្លាំងថា ការងារសិល្បៈនាពេលចុងក្រោយ នឹងកាន់តែជួយអោយអ្នកនាងមានសន្ទុះទីផ្សារឡើងកាន់តែខ្លាំងជាងមុន។ យ៉ាងណាក៏អ្នកនាងមិនភ្លេចក្នុងការងារជួយដល់សង្គមដែរ ដោយគេអ្នកនាងទទួលច្រៀងក្នុងកម្មវិធីសប្បុរសធម៍នានាកន្លងមកគួរអោយសរសើរ ទោះការងារនោះមិនបានលុយ ក៏អ្នកនាងសប្បាយចឹត្តនឹងធ្វើ មិនគិតថាខ្លួនល្បី ហើយទាល់តែកាងារមានលុយបានទទួល។ អ្នកនាងបានសំណូមពរដល់តារាដែលល្បីហើយ រឺ មិនទាន់ល្បី អោយបែរមកជួយដល់កាងារសង្គមដើម្បីជាគំរូក្នុងនាមជាអ្នកសិល្បៈ។

ទន្ទឹមនឹងការបែកប្ដី តារាសម្តែង អ្នកនាង ឆ័យលី ដាឡែន មានការចាប់អាម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនថានៅតែរឹងមាំ ក្នុងនាមជាស្ត្រីម៉េម៉ាយបន្សល់នូវកូនប្រុសម្នាក់។ អ្នកនាងមិនមានការភយ័ខ្លាចចំពោះអ្វីដែលកំពុងទទួលនេះទេ ដោយអ្នកនាងនិយាយថា ធ្វើជាស្រ្តីមេម៉ាយក៍មិនអាក្រក់ដែរ ប្រសិនបើការរស់នៅជាមួយស្វាមីមិនចុះសម្រុង។ ក្រឡេកមើលជីវិតក្រោយបែកបាក់ស្វាមី អ្នកនាងបានប្រកាសក្នុងវីដេអូ Live ថាអ្នកនាង និងប្អូនអ្នកនាងបានពង្រីកអាជីវកម្មបើកស្ទីឌីយូថតតែងមួយកន្លែងនៅម្ដុំអុីអន២ យ៉ាងហុឹកហ៑ាក់ ដែលមានន័យថា ទោះមិនមានស្វាមីក៏អ្នកនាងរឹងមាំនឹងធ្វើបានយ៉ាងល្អក្នុងនាមជាស្រ្តីម៉េម៉ាយ។ យ៉ាងណាមិញអ្នកនាង បញ្ជាក់ថាស្ទីឌីយោនោះ សម្អាងលើប្អូន និងដោយសារបានប្អូនធ្វើជាអ្នកមើលការខុសត្រូវប៉ុណ្ណោះ ដោយអ្នកនាងបានតែជួយជំរុញអោយមានការគាំទ្រពីចម្ងាយប៉ុណ្ណោះ ដោយសារមិនមានពេលគ្រប់គ្រងដិតដល់។ ដូច្នេះហើយទើបគេកត់សម្គាល់ ក្រោយលែងប្ដីគឺអ្នកនាងកាន់តែរឹងមាំ ដែលខុសពីស្ត្រីខ្លះខូចចិត្ត ហើយទន់ជ្រាយនោះ។

គួរបញ្ជក់ថា អ្នកនាង ឆ័យលី ដាឡែន បែកបាក់ស្វាមីប្រមាណជាង១ខែមកហើយ ដោយក្នុងពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង នៅរង់ចាំតែសាលក្រមសម្រេចអោយកាត់ផ្ដាច់គ្នាជាផ្លូវការប៉ុណ្ណោះ បន្ទាប់ការសម្រុះសម្រួល មិនអាចទៅរួច។

LEAVE A REPLY

Please enter your comment!
Please enter your name here