ម្ចាស់ផលិតកម្ម B&S Good Day ប្រកាសផលិតរឿងស្ដីពីវិស័យរោងចក្រ

0

យោងតាមការប្រកាស កាលព្រឹកពីថ្ងៃទី៧ សីហា ឆ្នាំ២០១៩ ផលិតកម្ម B&S Good Day នឹងចេញផលិតរឿង “ល្បិចលួងល្បួងស្នេហ៍” ដែលសាច់រឿងទាំងស្រុង និយាយពីវិស័យរោងចក្រ។ យ៉ាងណាមិញ ផលិតករក៏បង្ហាញពីការបារម្ភ ដោយសារតែខ្វះការសហការពីបណ្ដារោងចក្រ ព្រោះតែដាក់សំណើរសុំទីតាំងថតច្រើនរោងចក្រ តែមានតែអ្នកបដិសេធ។

ចាងហ្វាងផលិតកម្ម B&S Good Day លោក ប៑ុន ស៑ា បានថ្លែងក្នុងថ្ងៃក្រុងពាលីនោះថា នេះជារឿងមួយថ្មីដែលលោកបានិពន្ធសាច់រឿងមិនចម្លងពីរឿងផ្សេងៗ ហើយនិយាយពីស្ថានភាពរីកចំរើននៃវិស័យរោងចក្រនៅកម្ពុជា។ ក្នុងសាច់រឿងនេះ ក្រៅពីលើកឡើងពីស្នេហា ពីជីវភាពរបស់កម្មករកម្មការិនីរោងចក្រ ក៍លើកឡើងពីទំនាក់ទំនងរវាងថៅកែរោងចក្រ និង បុគ្គលិកបម្រើការផងដែរ។ យ៉ាងណាមិញលោកកំពុងព្រួយបារម្ភពីបញ្ហាបណ្ដារោងចក្រមិនចង់សហការផ្ដល់កន្លែងថតផងដែរ បន្ទាប់ពីលោកដាក់សំណើរសុំទីតាំងថតច្រើនរោងចក្រ តែមិនមានការឆ្លើយតប។ រឿងភាគនេះគម្រោងចំណាយយ៉ាងហោច១០មុឺនដុល្លារ ខណៈដែលការចំណាយជាក់ស្ដែងលោកថាគឺថាមិនទាន់កំណត់។

លោក ទិត្យ ធារិទ្ធិ អ្នកដឹកនាំផលិតបានអះអាងថា មួយរឿងនេះត្រូវការប្លង់ថតនៅក្នុងរោងចក្រ និងខាងមុខរោងចក្រច្រើន ប៉ុន្តែប្រសិនបើបណ្ដារោងចក្រមិនផ្ដល់ទីតាំង គឺមានតែរៀបប្លង់ជាទម្រង់រោងចក្រប៉ុណ្ណោះ។ លោកថាមួយរឿងនេះបានប្រមូលផ្ដុំដោយតារាសម្ដែងចាស់ថ្មីច្រើនរូប ដោយក្នុងនោះរួមមាន លោកសុធា ពិសិដ្ឋ កញ្ញា ពុធ ស្រីខួច លោក ឃីម ហ្សានីត អ្នកស្រី សំ សុផល និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here