រំភើបជំនួស អតីតអ្នករាំអមឆាកមួយរូប ទទួលបានពានឆ្នើមពីប្រទេសថៃ

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលដែលមានដំណឹងថា អតីតអ្នករាំអមឆាកប្រចាំប៉ុស្តិ៍បាយ័នមួយរូបគឺអ្នកនាង ឆិល ពេជ្រពណ្ណរាយ ទទួលបានជាអ្នកជំនួញឆ្នើម បន្ទាប់ពីរដ្ឋាភិបាលថៃវាយតម្លៃឃើញថា អ្នកនាងជាស្ត្រីដែលជោគជ័យជាងគេក្នុងការនាំចូលផលិតផលថែរក្សាសម្រស់ មួយប្រភេទនៅកម្ពុជា និងវាយតម្លៃឃើញថា ផលិតផលដែលអ្នកនាងនាំចូលមិនមានសារជាតិកាត់ និងល្អ១០០ភាគរយសម្រាប់សុខភាពស្បែក មិនប៉ះពាល់ទៅថ្ងៃអនាគត។ អ្នកនាងបានទាំងបង្ហាញនូវមោទនភាព ក្រោយទទួលបានពានដែលអ្នកនាងយល់ថាជាមហាកិត្តិយសនេះផង។

អ្នកនាង ឆិល ពេជ្រពណ្ណរាយ ហៅស្រីពេជ្រ ដែលបានក្លាយជាCEOប្រចាំផលិតផល P Nice Brand by ល្អពិត ពេជ្រចរណៃ បានអះអាងថា អ្នកនាងរំភើបចិត្តមិនតិចនោះទេ នៅពេលគណកម្មការប្រគល់ពានប្រចាំប្រទេសថៃ បានប្រកាសអោយអ្នកនាងទទួលពានជាស្ត្រីឆ្នើម ដែលបាននាំចូលផលិតផលមិនប៉ះពាល់ដល់សុខភាព ដែលបង្ហាញថាអ្នកនាងគឺជាអ្នកជំនួញស្ត្រីដ៍ជោគជ័យម្នាក់ក្នុងមុខជំនួញនាំចូលផលិតផលថែរក្សាសុខភាព និងសម្រស់នៅកម្ពុជា។ អ្នកនាងថាពានដែលត្រូវទទួលបាន គឺមានខ្លឹមសារ និងអត្ថន័យដោយឡែកពីគ្នា ដោយពានរបស់អ្នកនាង គឺមានការវាយតម្លៃ និងមានការពិសោធន៍អស់ជាច្រើនខែ ទម្រាំត្រូវបានវាយតម្លៃថាត្រូវប្រគល់ឲ្យ។ អ្វីដែលសំខាន់គឺអ្នកនាងទទួលបានពានក្នុងចំណោមអ្នកជោគជ័យមកពីប្រទេសជាច្រើន ដែលមិនមែនមានតែអ្នកនាងម្នាក់ជាជនបរទេសនៅក្នុងថ្ងៃនោះ។ អ្នកនាងបន្តថា ដោយសារតែមាមមហិច្ឆិតាចង់ក្លាយជាស្ត្រីរឹងមាំខាងមុខជំនួញ ទើបធ្វើឲ្យការព្យាយាមតស៊ូរបស់អ្នកនាងឈានបសនជោគជ័យ។ អ្នកនាងរំលឹកថា ក្នុងអាជីពជាអ្នករាំអមឆាកកាលពីអតីតកាល អ្នកនាងទ្រាំពាក្យគេដិះដៀលរាប់មិនអស់ មុនប្រែប្រួលជីវភាពក្នុងមុខរបរជំនួញលើគ្រឿងសំអាងនេះ។

ជាមួយនឹងជោគជ័យដែលទទួលបាន អ្នកនាង ក៍រំភើបផងដែរ ដែលផលិតផលដែលអ្នកនាងនាំចូល ត្រូវបានប្រកាសថា មិនប៉ះពាល់ដល់សុខភាពស្បែក និងមិនមានសារជាតិកាត់ដូចផលិតផលអោយសផ្សេងទៀត ដែលកាន់តែធ្វើអោយអ្នកនាងមានមោទនភាពក្នុងការចែកចាយនៅកម្ពុជា។ ការវាយតម្លៃនេះក៍មានន័យថាអ្នកនាងគឺជាអ្នកជំនួញនៅកម្ពុជាមួយរូប ដែលធ្វើជំនួញស្របច្បាប់ និងបានចែកចាយផលិតផលមានស្ដង់ដារទទួលស្គាល់ជាអន្តរជាតិពិតប្រាកដ ដោយមានការទទួលស្គាល់ត្រឹមត្រូវផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here