សន​ ​សុវណ្ណារ៉ា​ ​និង​ ​ខេន​ ​វណ្ណា​ថា​ត់​ ​កាន់​តែ​ងប់​ងល់​ ​

0

​បន្ទាប់ពី​ចូលរួម​ក្នុង​ការ​គ្រង​ឈុត​បុរាណ​ជាមួយ​គ្រួសារ​តារា​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត​ ​ពិធីករ២រូប​ដែល​មិនសូវ​បាត់មុខ​ពី​សកម្មភាព​របស់​ក្រុម​មួយ​នេះ​ ​ហាក់​មាន​អា​រម្ម​ណ៍​ងប់​ងល់​នឹង​សិល្បៈ​បុរាណ​យ៉ាង​ជោគជាំ​។​ ​លោក​ត្រូវ​គេ​ឃើញ​ចំណាយពេល​ ​និង​ថវិកា​ផ្ទាល់ខ្លួន​ ​ដឹកនាំ​អ្នកឯកទេស​ច្នៃ​ម៉ូដ​ ​ដើម្បីអោយ​ស្វែងរក​រូប​ចម្លាក់​ល្អ​ៗ​ ​ប្លែក​ៗ​ ​កែច្នៃ​ជា​ឈុត​ពិ​តៗ​សម្រាប់​អោយ​ខ្លួន​យក​មក​គ្រង​បង្អួត​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ឈុត​បុរាណ​ឆ្នាំក្រោយ​អោយ​លេចធ្លោ​តែម្ដង​។​ ​

​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​ពិធីករ​ ​និយាយ​ថា​លោក​នឹង​មិន​ចូលរួម​គ្រង​ឈុត​បុរាណ​ដើម្បី​ប្រកួតប្រជែង​នោះ​ទេ​ ​ដោយសារតែ​លោក​ចង់​ផ្ដល់​ឱកាស​អោយ​អ្នក​ជំនាន់​ក្រោយ​ ​និង​ដឹង​ច្បាស់​ថា​ ​ប្រសិនបើ​លោក​ចូល​ប្រកួត​ក៍​មិន​ប្រាកដ​ថា​នឹង​ជោគជ័យ​។​ ​យ៉ាងណាមិញ​លោក​នឹង​ចំណាយ​ថវិកា​ដើម្បី​ស្រាវជ្រាវ​ ​និង​កែច្នៃ​ឈុត​បុរាណ​មួយ​ឈុត​ ​ដើម្បី​ទុក​ប្រើ​នៅក្នុង​ព្រឹត្តិ​ការណ៍​គ្រង​ឈុត​បុរាណ​ ​ដោយ​លោក​ប្រកាស​ថា​ ​បើ​មិនបាន​ស្លៀក​ឈុត​ច្នៃ​សម្រាប់​ឆ្នាំក្រោយ​គឺ​លោក​មិនអស់ចិត្ត​។​ ​លោក​សារភាព​ថា​ ​ក្រោយ​ការ​បំផុស​របស់​គ្រួសារ​តារា​កម្ពុជា​ ​លើ​ឈុត​ទម្រង់​បុរាណ​ ​កាន់តែ​ធ្វើអោយ​លោក​ជក់ចិត្ត​ ​ដូច្នេះហើយ​ទើប​លោក​កម្រ​ខកខាន​ ​ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​សកម្មភាព​របស់​គ្រួសារ​តារា​កម្ពុជា​ ​រាល់​គ្រប់​សកម្មភាព​របស់​ក្រុម​នេះ​ ​ដែល​បាន​ផ្ដល់​ឱកាស​ ​ហើយ​តម្រូវ​អោយ​គ្រង​ឈុត​បុរាណ​។​ ​លោក​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​នៅ​តាម​ប្រាសាទ​រយៈពេល​ច្រើនថ្ងៃ​ ​ដោយ​ក្នុងចំណោម​នោះ​ក៍​ទទួល​បាន​ចំណេះដឹង​ច្រើន​ពី​រចនាបថ​ ​និង​ពី​រូបចម្លាក់​ ​ដែល​លោក​បង្ហើប​ថា​នឹង​គ្រោង​អោយ​អ្នកជំនាញ​ច្នៃ​ជា​ឈុត​សម្រាប់​ខ្លួន​។​ ​លោក​ប្រកាស​ចំណាយពេល​វេលា​ ​និង​ធនធាន​ក្នុង​ការកែច្នៃ​មួយ​ឈុត​សម្រាប់​ការប្រកួត​ឈុត​បុរាណ​ឆ្នាំក្រោយ​ ​បន្ទាប់ពី​ឆ្នាំ​កន្លងទៅ​ ​លោក​គ្រង​តែ​ឈុត​បុ​រា​ណ​ស្រាប់​ៗ​។​ ​

​ក្រឡេក​ទៅ​មើល​ពិធីករ​រូប​សង្ហារ​ ​ដែល​មមាញឹក​នឹង​គម្រោង​ចេញក្រៅ​ប្រទេស​ជាមួយនឹង​ក្រុ​មហ៑ុន​ទេសចរណ៍​មួយ​ ​លោក​ ​ខេន​ ​វណ្ណា​ថា​ត់​ ​ឯណោះ​វិញ​ ​ក៍​ជោគជាំ​នឹង​ទម្រង់​វប្បធម៌​បុរាណ​ផង​ដែរ​។​ ​ស្ទើរតែ​គ្រប់​សកម្មភាព​លើកស្ទួយ​ពី​វប្បធម៌​ខ្មែរ​ ​លោក​កម្រ​បាត់មុខ​ ​បើ​ទោះ​មិនបាន​អញ្ជើញ​ ​ក៍​ស្នើ​ឈ្មោះ​ចូលរួម​។​ ​លោក​ថា​ខ្លួន​ប្រឡូក​អាជីព​សម្ដែង​ ​និង​ពិធីករ​ ​ដែល​មាន​លក្ខ​ណៈ​សម័យ​ៗ​ឡូយឆាយ​ជាយូរមកហើយ​ ​ប៉ុន្តែ​នៅពេល​បាន​គ្រង​ឈុត​បុរាណ​ដើរ​បង្ហាញ​ក្នុង​កម្មវិធី​ ​ឬ​ ​ធ្វើជា​ពិធីករ​ក្នុង​ទម្រង់​វប្បធម៌​ ​ហាក់​ធ្វើអោយ​លោក​មាន​មោទនភាព​ជាង​ ​ទើប​លោ​កាន់តែ​ជក់ចិត្ត​ខ្លាំង​។​ ​លោក​ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​នៅ​ខេត្តសៀមរាប​ ​ជាមួយនឹង​ក្រុម​របស់​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ ​ដោយ​គោលបំណង​នៃ​ការចូលរួម​ ​ក៍​ដើម្បីអោយ​អ្នកជំនាញ​កែច្នៃ​បុរាណ​មួយ​ឈុត​សម្រាប់​ឆ្នាំក្រោយ​ផង​ដែរ​។​ ​លោក​មិនទាន់​ច្បាស់​ថា​ ​នឹង​ចូលរួម​កម្មវិធី​គ្រង​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ក្នុងនាម​ជាពិធី​ករ​តែ​ម្យ៉ាង​ ​ឬ​ ​ឈាន​ដល់​ការ​ចូល​ប្រកួត​នោះ​ទេ​ ​ប៉ុន្តែ​បើ​ឈុត​ដែល​បាន​ច្នៃ​ឡើង​ជឿជាក់​ ​គឺ​លោក​នឹង​ដាក់ឈ្មោះ​ប្រកួត​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​និង​ ​លោក​ ​ខេន​ ​វណ្ណា​ថា​ត់​ ​រមែង​ចំណាយពេល​ច្រើន​ក្នុង​កិច្ចការ​សង្គម​ ​ជាមួយ​រាល់​គ្រប់​សកម្មភាព​លើកស្ទួយ​វប្បធម៌​របស់​គ្រួសារ​តារា​កម្ពុជា​។​ ​តារា​ទាំងពីរ​អាច​និយាយ​បាន​ថា​ជាពិធី​ករ​ឆ្នើម​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដោយសារតែ​កម្រ​បាត់មុខ​ ​បើ​ទោះជា​សកម្មភាព​សប្បុរសធម៌​មិនធំ​ដុំ​។​ ​សម្រាប់​ព្រឹត្តិ​ការណ៍​គ្រង​ឈុត​បុរាណ​របស់​គ្រួសារ​តារា​ឆ្នាំទី៤​ ​ដែល​គ្រោង​រៀបចំ​នៅដើម​ខែកក្កដា​ ​ឆ្នាំ២០២០​ ​តារា​ទាំងពីរ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​គ្រង​ឈុត​បុរាណ​ចូលរួម​ ​ខណៈ​ដែលតា​រា​ដែល​ប្រកាស​ចូលរួម​ជាច្រើន​ទៀត​ ​មិន​ងប់​ងប់​ក្នុង​ការ​ចំណាយ​ថវិកា​ច្នៃ​ឈុត​បុរាណ​ផ្ទាល់ខ្លួន​នោះ​។​

LEAVE A REPLY

Please enter your comment!
Please enter your name here