បុរាណៗ ដល់ចេញស្ទីលសម័យ វណ្ណា វត្តី លេងស្ទីលឡើងកប់

0

មិនចាប់អារម្មណ៍ទើបចម្លែក ក្នុងពេលដែល តារាសម្ដែង និងជាតារាចម្រៀង កញ្ញា វណ្ណា វត្តី ស្រាប់តែបញ្ចេញស្ទីលសុិចសុី និងលេងខ្លួនញាក់សុិចក្នុងបទចម្រៀងថ្មីរបស់ខ្លួន ក្នុងពេលដែលនាងទើបតែគ្រងតំណែងជាម្ចាស់ពានឈុតបុរាណ ក្នុងការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២០១៩។ និងត្រូវបានតែងតាំងជាទូតសុឆន្ទៈ ផ្នែកសប្បុរសធម៌។ បទរ៉េប ក្រោមចំណងជើងថា “សារគ្រប់ប្រភេទ” ដែលនាងលែងស្ទីលប្លែកក្ដៅៗ បានធ្វើអោយអ្នកគាំទ្ររបស់នាងលាន់មាត់មិនតិចទេ។

ស្ទីលថ្មី ដែលនាងបង្ហាញឡើងនេះ ដ្បិតតែមានការស្រឡាំងកាំងថា នាងគឺជាតារាម្ចាស់ពានឈុតបុរាណស្រគត់ស្រគំម្ដេចសុិចសុីដល់ម្លឹង ក៏មានមនុស្សមិនតិចដែរ ថានាងគឺជាសិល្បការិនីមួយរូប ដែលលេងខ្លួនបែបទម្រង់បុរាណក៏ស្អាតលេចធ្លោ ហើយបើបែបសម័យវិញ ក៏កប់ ខណៈដែលសមត្ថភាពរ៉េបក្នុងចម្រៀងរបស់នាង ក៏ពិរោះប្លែកត្រចៀក។

វណ្ណា វត្តី បញ្ជាក់ថា បទ”សារគ្រប់ប្រភេទ”ដែលនាងទើបតែចេញ មុនមែនទើបតែផលិត និងចេញថតក្រោយពេលមានឈ្មោះជាទូតសុឆន្ទៈ របស់អ្នកគ្រងឈុតបុរាណនោះទេ ពោលគឺបានផលិតតាំងពីពេលមុនប្រលងឈុតបុរាណទៅទៀត គ្រាន់តែទើបកែសម្រួលរួចរាល់។ នាងថាក្នុងនាមជាសិល្បការិនីមួយរូប មិនអាចមានស្ទីលដដែលបានទេ គឺដូចជានាងដែលធ្លាប់តែជាតារាចម្រៀងយុវវ័យ និងសុិចសុី ហើយក៍ទៅគ្រងឈុតបុរាណ និងបានលើកពានដូច្នោះដែរ។ យ៉ាងណាមិញនាងថា ក៏មិនហ៑ានសុិចសុីហួសហេតុ ដែលនាំអោយមានការរិះគន់នោះដែរ។ កញ្ញា ក៏គម្រោងនឹងចេញបទយុវវ័យបន្តបន្ទាប់ អមដោយស្ទីលប្លែកៗ បន្ទាប់ពីបទ”សារគ្រប់ប្រភេទ”ចេញបង្ហោះវាយលុកទីផ្សារនេះផងដែរ។

គួរបញ្ជាក់ផងដែរថា កញ្ញា វណ្ណា វត្តី ត្រូវបានតែងតាំងជាទូតសុឆន្ទៈ ឬ Brand Ambassador ប្រចាំគ្រួសារតារាកម្ពុជាពេញរយៈពេលមួយឆ្នាំ ក្រោយដណ្ដើមបានតំណែងជាម្ចាស់ពានលេខ២ ដោយកញ្ញានឹងបំពេញការងារជាច្រើន ក្នុងនាមជាអ្នកលើកស្ទួយវប្បធម៌ និងការងារសប្បុរសធម៌។ កញ្ញា ទើបតែបានគ្រងឈុតបុរាណបង្អួតពីតំណែងថ្មី នៅលើកញ្ចក់ទូរទស្សន៍នានា ជាមួយនឹងម្ចាស់ពានផ្សេងទៀតប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here